រថយន្ត​ធំ​បុក​រថយន្ត​តូច​បណ្តាលឱ្យ​ចិន​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

191
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនជាតិ​ចិន​ម្នាក់​បាន​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​បុក​ជាមួយ​រថយន្ត​ធុន​តូច​នៅមុខ​វត្ត​ដូន​មា​យ​ស្ថិតក្នុង​ភូមិ​ដូន​មា​យ​ឃុំ​ស្តៅ​ស្រុក​រតនៈមណ្ឌល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​។​

លោក​សន​និល​អធិការនគរបាល​ស្រុ​រតនមណ្ឌល​បានឱ្យដឹងថា​ជនជាតិ​ចិន​ជា​បុគ្គលិក​ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ង់ត៍​ដែល​ស្លាប់​មានឈ្មោះ​ស៊ូ ចុង ហ៊រ​ភេទ ប្រុស​អាយុ​៤៥​ឆ្នាំ ស្នាក់នៅ ភូមិ ដូន មា យ​ឃុំ ស្តៅ​ស្រុក​រតនៈមណ្ឌល​។​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវ​ប៉ូលិស​ជំនាញ​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​។

​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​កំពុង​ស្រាវ​ជាវ​រក​អត្តសញ្ញាណ​ដើម្បី​យកមក​ដោះស្រាយ​តាមច្បាប់​៕S/

#