រថយន្ត​ធំ​បើក​កៀរ​និង​កិន​សិស្សសាលា​ម្នាក់​ស្លាប់​នៅ​ក្រុងព្រះសីហនុ

679
ចែករម្លែក
  • 18
    Shares

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុ​/ ក្មេងប្រុស​ជា​សិស្សសាលា​ម្នាក់​បាន​ស្លាប់ ដោយសារ​រថយន្ត ធំ បើក​កៀរ​និង​កិន ខណៈ​បើក​ស្រប​ទឹ​ស​គ្នា​។​ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​វិថី​ផែ ចំណុច​ចំណោត​លោកយាយ​ម៉ៅ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

​ប្រភព​បានឱ្យដឹងថា​មាន​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង រវាង​រថយន្ត​ធុន​ធំ ០១​គ្រឿង​ម៉ាក HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ ព្រះសីហនុ 3A-7037 ( អ្នកបើកបរ ពុំទាន់​ស្គាល់​អត្តសញ្ញាណ ) មាន​ទិសដៅ​ចេញពី​ក្រុងព្រះសីហនុ​។

លុះដល់​ចំណុច​ខាងលើ បាន​កៀរ រួច​កិន​ពីលើ ម៉ូតូ ០១​គ្រឿង​ម៉ាក ZOOMER ពណ៌​ក្រហម​-​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1HD-7389 បើកបរ​ដោយ​យុវជន​ជា​សិស្សសាលា​មួយរូប​ឈ្មោះ រិទ្ធី ពិសិដ្ឋ អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ មាន​ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។

​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត រត់គេចខ្លួន​បាត់​។​ចំពោះ​វត្ថុតាង រថយន្ត ០១​គ្រឿង និង​ម៉ូតូ ០១​គ្រឿង នគរបាល​ចរាចរណ៍ បាន​ចាត់ចែង​យកទៅ​រក្សាទុក​នៅ ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក ដោះស្រាយ​បន្ត​៕S/

រថយន្ត​ធំ​បើក​កៀរ​និង​កិន​សិស្សសាលា​ម្នាក់​ស្លាប់​នៅ​ក្រុងព្រះសីហនុ