រថយន្ត​ធំ​បើក​លឿន​បុក​រថយន្ត​ធំ​ចត​ស្ងៀម​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​

565
ចែករម្លែក
រថយន្ត​ធំ​បើក​លឿន​បុក​រថយន្ត​ធំ​ចត​ស្ងៀម​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​

ដោយៈ​សន សក្តា​/​កំពង់ឆ្នាំងៈ​អ្នកបើកបរ​រថយន្ត​ធំ​ម្នាក់ បាន ស្លាប់​ក្នុង ហេតុការណ៍​គ្រោះថ្នាក់ ចរាចរ មួយ ដោយ សារ​តែ​ជនរងគ្រោះ​បើករថយន្ត សណ្ដោង រ៉ឺម៉ក ទៅ បុក រថយន្ត ធុន ធំ មួយ គ្រឿង ទៀត ដែល កំពុង​ចត លើ​ចិញ្ចើមផ្លូវ កាលពី​ម៉ោង​១​យប់​ឈានចូល​ថ្ងៃទី​១៩ ខែមិថុនា នៅ លើ​កំណាត់​ផ្លូវជាតិ លេខ ៥ ចន្លោះ បង្គោលគីឡូម៉ែត្រ លេខ ៥០,៥១ ក្នុងភូមិ តា កុល ឃុំ ពា​នី ស្រុក កំពង់ត្រឡាច ។​

​ករណី នេះ​បង្ករ​ឡើង រវាង រថយន្ត ម៉ាក ISUZU ពណ៌ ស ( ចង្កូត ស្ដាំ ) របស់ ក្រុមហ៊ុន ដឹកជញ្ជូន ត្បូង ពេជ្រ ពាក់ ផ្លាកលេខ​ពោធិ៍សាត់ 3A-0397 សណ្ដោង រ៉ឺម៉ក ពាក់ ផ្លាកលេខ ព្រះសីហនុ 4A- 0506 អ្នកបើកបរ ឈ្មោះ​ម៉េង លាង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ​ស្នាក់នៅ​សង្កាត់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។ រថយន្ត​នេះ​បើកបរ ក្នុងទិសដៅ​ពី​ជើង ទៅ ត្បូង​។​ចំណែក រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ផ្លាកលេខ​កំពង់ចាម 3A- 4770 សណ្ដោង រ៉ឺម៉ក គ្មាន ផ្លាកលេខ របស់ ក្រុមហ៊ុន ដឹក​ជញ្ជូន ឡោ ម៉េង ហួត ចត ស្ងៀម នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥ ស្រប​ទិស​គ្នា អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។ នៅ ក្នុង ហេតុ ការណ៍ នេះ បណ្តាល​ឲ្យ អ្នកបើកបរ រថយន្ត ISUZU ស្លាប់​ភ្លាមៗ​នៅ​នឹង កន្លែងកើតហេតុ​។ រីឯ​ រថយន្ត​យ៉ាងដំណំ​។
​ចំពោះ​មូលហេតុ ត្រូវបាន​សមត្ថកិច្ច​អះអាងថា បណ្ដាលមកពី កត្តា មនុស្ស គឺ​បើកបរ ក្នុង ល្បឿន លឿន ៕​សរន​