រថយន្ត​ធំ​៣​គ្រឿង​បុក​គ្នា​លើផ្លូវ​បេតុង បែក​ពី​ផ្លូវជាតិ​លេខ​៤​ទៅ​អូ​ត្រេះ ស្លាប់​មនុស្ស​ម្នាក់​

922
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​៣​គ្រឿង​បុក​គ្នា នៅ​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ លើផ្លូវ​ចុះទៅ​វត្ត​អូរត្រេះ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត​ធុន​ធំ​ចំនួន ០៣​គ្រឿង​បុក​គ្នា ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ក្រឡាប់​នៅលើ​ផ្លូវ និង​រថយន្ត​ដឹក​អង្គរ ជាមួយ​រថយន្ត​បូម​លូ​ក្រឡាប់ ធ្លាក់​ទៅខាង​ក្រោម​ផ្លូវ​។ គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​តាម​នីតិវិធី​៕