រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​២​នាក់

371
ចែករម្លែក
  • 21
    Shares

ដោយ​:សន សក្តា/កំពង់ឆ្នាំង ៖ យុវជន​ម្នា​ក់បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរណ៍​មួយ​ដែល​បង្ករ​ឡើង ដោយ​រថយន្ត​និង​ម៉ូតូ​បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២​និង​២៥​នាទី ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ម្លប់​បៃតង​ស្ថិតនៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​បានឲ្យដឹង​ថា ជនរងគ្រោះ​១. ឈ្មោះ ជួន ណា​រ៉ា ភេទ​ប្រុស រស់នៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ស្លាប់បាត់​បង់ជីវិត, ២. យ៉ុ​ន សេង​ណា​តូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ និង៣.​ឈ្មោះ ផេង ចាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នករងរបួស​ទាំងពី​រ​នាក់​រស់នៅ​ក្នុងភូមិ​ម៉ូង​បារាំង សង្កាត់ប្អេ​រ ក្រុង​កំពង់ឆ្នាំង។​

សមត្ថកិច្ច​បានឲ្យដឹង​ថា មាន​រថយន្ត​តូយ៉ូតា​កាមរី​ហើម​១​គ្រឿង ពាក់​ស្លាក លេខ 2E -1108 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង នៅពេល​ម​ដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​មួយ​គ្រឿង ម៉ា​ហុងដា ហ្ស៊ូ​មឺ អត់​ពាក់​ស្លាក​លេខ ឌុប​គ្នា​បី ធ្វើដំណើរ​ពី​កើត ទៅ​លិច​បត់​ទៅខាង​ជើង បណ្តាល​បុក​ជាមួយ​រថយន្ត​ពេញ​មួយ​ទំហឹងធ្វើ​ជនរងគ្រោះ​ម្នាក់ប៉ើង​ខ្ទាត​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ម្នាក់ និង២​នាក់​ទៀត​រងរបួស​ធ្ងន់​ និង​ស្រាល​តែម្តង។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​រងរបួស​ ត្រូវ​បាន​យកទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ។ ដោយឡែក​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ធ្វើការ​សាកសួរ ចំពោះ​មធ្យោបាយ​បង្ករ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង។​

មត្ថកិច្ច​បានឲ្យដឹង​ថា មាន​រថយន្ត​តូយ៉ូតា​កាមរី​ហើម​១​គ្រឿង ពាក់​ស្លាក លេខ 2E -1108 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង នៅពេល​ម​ដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​មួយ​គ្រឿង ម៉ា​ហុងដា ហ្ស៊ូ​មឺ អត់​ពាក់​ស្លាក​លេខ ឌុប​គ្នា​បី ធ្វើដំណើរ​ពី​កើត ទៅ​លិច​បត់​ទៅខាង​ជើង បណ្តាល​បុក​ជាមួយ​រថយន្ត​ពេញ​មួយ​ទំហឹង ធ្វើឲ្យ​ជនរងគ្រោះ​ប៉ើង​ខ្ទាត​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ម្នាក់ និង២​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​តែម្តង។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​រងរបួស ​ត្រូវ​បាន​យកទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ។ ដោយឡែក​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ធ្វើការ​សាកសួរ ចំពោះ​មធ្យោបាយ​បង្ករ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង៕B/