រថយន្ត​និង​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​ពួក ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

761
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​និង​ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៤២ – ៣៤៣ ស្ថិតក្នុង​ភូមិ​គោក​ភ្នៅ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ពេល​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប និង​រងរបួស​ធ្ងន់​ម្នាក់​។​

​លោក​វរៈ​សេនី​យ៌​ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​បញ្ជាក់ថា ករណីនេះ គឺ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​២០១២ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1N – 3453 បើកបរ​ដោយ​ឈ្មោះ វឿន សីហា ( រងរបួស ធ្ងន់ ) ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដឹក​ឈ្មោះ ហេង (​ស្លាប់​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​តា​សី ឃុំ​ថ្មគោល ស្រុក​ថ្មគោល បើកបរ​ទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ក្នុង​ល្បឿន បាន​បុក​រថយន្ត​ម៉ាក​ហាយ​យាន់​ដាយ ព៌​ណ ស 2,5​តោន ពាក់​ស្លាក​លេខ​បាត់ដំបង 3A – 0025 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​) បើកបរ​ទិសដៅ​ទៅ​កើត​ហើយ​បត់​ឆ្វេង​មិន​ប្រយ័ត្ន​។​

​ក្រោយពេល​កើតហេតុ នគរបាល​ផ្នែក​ជំនាញ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បានធ្វើការ​វាស់វែង​កន្លែង​កើតហេតុ ព្រមទាំង​បាន​ប្រមូល​វត្ថុតាង​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​