រថយន្ត​និង​ម៉ូតូ​ប៉ះគ្នា​ បណ្តាលឱ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត​

177
ចែករម្លែក

ដោយ: បូកគោ:​កំ​ពតៈ បុរស​ម្នាក់​បាន​ស្លាប់​ពេល​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្តនិង​ម៉ូតូ​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែកញ្ញា​ឆ្នាំ​២០១៩​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ស្ថិតក្នុង​ភូមិ​កំណប់ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី​។​

លោក​វរសេនីយ៍ទោ​ស៊ូ វណ្ណាត នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ បុរស​ដែល​បាត់​បង់ជីវិត​ឈ្មោះ​ចឹក បូ​ណា អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។

លោកនាយ​រងការិយាល័យ​បាន​រៀបរាប់ថា​ ​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៦ ខែកញ្ញា មាន​ករណី​គ្រោះថ្នា់ក់​ចរាច​មួយ​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ​ស្ថិតនៅ​ភូមិ​កំណប់ ឃំុចែង ​រវាង​ម៉ូតូនិង​រថយន្ត​ពេល​កំពុងធ្វើដំណើរ​បញ្រ្ចាសទិស​គ្នា​។ មុន​ហេតុការណ៍​កើត​ឡើង គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​មកពី​ទិស​ខាងជើង​ស្រាប់តែ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​មកពី​មុខ​បាន​ប៉ះ​ពេញទំហឹង​បណ្តាលឱ្យ​ម៉ូតូ​ដួល ហើយ​អ្នកបើកបរ​រងរបួស​យ៉ាងធ្ងន់ធ្ងរ។

លោក​ស៊ូ វណ្ណាត​បាន​បន្តថា ​ក្នុងស្ថានភាព​បែប​នោះ អ្នកបើកបរ​ក៏​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​រថយន្ត​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3C.2485​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។ ចំណែក​បុរសរងគ្រោះ​បាន​ស្លាប់​ពេល​សាច់ញាតិ​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទើប​នាំយកមក​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​វិញ​៕​Ha