រថយន្ត​នីសា​ន់​បត់​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក រង​បួស​ធ្ងន់​ប្រុស​ស្រី​២​នាក់​

628
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ប្រុស​ស្រី​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង បើក​ដោយ​មន្ត្រី​យោធា​ម្នាក់​កំពុង​បត់​ឆ្វេង​ឆ្លងផ្លូវ​ពេញទំហឹង ចំ​ទា្វរ​ឆ្វេង​ខាងមុខ បណ្ដាល​ឲ្យ​ម៉ូតូ​ចូល​ក្រោម​រថយន្ត និង​មនុស្ស​ខ្ទាត​ចេញ​រងរបួស​ធ្ងន់​២​នាក់​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​២៥ ខែឧសភា ឆ្នាំ​២០១៩​។ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទ្រុងមាន់​ចំណុច​មុខ​សកល​វិទ្យាល័យ​កម្ពុជា ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ប្រុស​ស្រី​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1G 1203 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ទៅបុក​រថយន្ត NISSAN មួយ​បាំង​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V 7880 បើក​ដោយ​មន្ត្រី​យោធា​ម្នាក់ ក្នុងទិសដៅ​ស្របគ្នា​នៅខាងមុខ បាន​បត់​ឆ្វេង បណ្ដាល​ឲ្យ​បុក​ចំ​ទ្វារ​ឆ្វេង​ខាងមុខ​ពេញទំហឹង ម៉ូតូ​ចូល​ក្រោម​រថយន្ត ចំណែក​ប្រុស​ស្រី​ពីរ​នាក់​ខ្ទាត​ចេញ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​គ្លី​និ​ច​ឯកជន ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយក៏​ទាក់ទង​ជំនាញ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​