រថយន្ត​បី​គ្រឿង​បុក​គ្នា​ភ្ញៀវ​បរទេស​រួមទាំង​ខ្មែរ​រងរបួស​ច្រើន​នាក់​

528
ចែករម្លែក
  • 2
    Shares

ដោយ​:​អង្គរតូច​/​សៀមរាបៈ​ព័ត៌មាន​បឋម​រថយន្ត​បី​គ្រឿង​បុក​បន្ត​គ្នា បណ្តាលឱ្យ​មនុស្ស​ច្រើន​នាក់ ដែល​ក្នុងនោះ​មាន​ទាំង​ជនបរទេស​ផង រងរបួស​ធ្ងន់​និង​ស្រាល ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​។​

​លោក​វរសេនីយ៍ទោ​ប៉ោះ​ចន្ថា​អធិការរង​ទទួលបន្ទុក​ចរាចរណ៍​នគរបាល​ស្រុក​ប្រាសាទបាគង បានឱ្យដឹងថា​ហេតុការណ៍​ដ៍​គួរឱ្យ​រន្ធត់​នេះ​បានកើត​ឡើង លើ​ដង​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ស្ពាន​ក្អែក ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ត្រង់ចំណុច​ខាងលិច​ស្ពាន​ក្អែក​ប្រហែល​២០០​ម៉ែត្រ​កាលពី​រសៀល​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៩ ។

​ក្នុង​ហេតុការណ៍​នេះ មាន​រថយន្ត​រហូត​បី​គ្រឿង​បុក​បន្ត​គ្នា ទី​១​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​RX300 ទី​២​តូ​យូ​តា​ព្រូស និង​ទី​៣​តូ​រី​ស​។​លោក​បន្តថា នៅមុន​កើតហេតុ​រថយន្ត​ឡិច​ស៊ិ​ស បើក​ពី​លិចទៅ​កើត ហើយក៏​បាន​បត់​ឆ្វេង​ស្របពេលនោះ​រថយន្ត​ម៉ាក​ព្រូ​សដែក​បើក​ច្រាសទិស​គ្នា​មកដល់​ក៏​បុក​ពេញទំហឹង​ហើយ​រថយន្ត​ឡិច​ស៊ិ​ស​បន្ត​ទៅបុក​រថយន្ត​តូ​រី​ស​ពេញទំហឹង​បណ្តាលឱ្យ​មនុស្ស​ក្នុង​រង​យន្ត​ទាំង​៣​គ្រឿង​រងរបួស​ធ្ងន់​និង​ស្រាល​។

​លោក​អធិការរង​បាន​បន្តថា​រថយន្ត​តូ​រី​សគឺ​ដឹក​ភ្ញៀវ​បរទេស​។ តែ​មិនទាន់​ដឹង​ច្បាស់​ថា ចំនួន​មនុស្ស​ក្នុង​ហេតុការណ៍ ដែលមាន​ទាំង​បរទេស​ផង រងរបួស​ប៉ុន្មាន​នាក​នៅឡើយ​ទេ​។ ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​ឡិច​ស៊ិ​សបាន​រត់​គេចខ្លួនបាត់​ទៅហើយ ខណ​:​នេះ​សមត្ថកិច្ច​កំពុង​វាស់វែង​និង​ស្ទូច​រថយន្ត​ទាំងនោះ ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​។​

នៅ​កន្លែងកើតហេតុ បើទោះបី​សមត្ថកិច្ច​ព្យាយាម​សម្រួល​យ៉ាងណា ក៍ចរ​រាច​រណ៍ នៅតែមាន​ការកកស្ទះ​យ៉ាងខ្លាំង​ផងដែរ​។​ព័ត៌មាន​លម្អិត​ផ្សាយ​បន្ត​ក្រោយ​សមត្ថកិច្ច ស្រាវជ្រាវ​ចំពោះ​អ្នករងរបួស ចំពោះ​រថយន្ត​ទាំងបី​៕S/​