រថយន្ត​បី​គ្រឿង​បុក​បន្ត​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​បួន​នាក់​រងរបួស​ធ្ងន់​ស្រាល​

798
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: រថយន្ត​បី​គ្រឿង​បុក​បន្ត​គ្នា បណ្ដាល​ឲ្យ​មនុស្ស​បួន​នាក់​រងរបួស​ធ្ងន់​។ ហេតុការណ៍​កើតឡើង លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩-៤០ ត្រង់ចំណុច​ភូមិ​ស្លា ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ១​គ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN 7498 អ្នកបើកបរ​ឈ្មោះ តូច វណ្ណៈ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​អ្នករួមដំណើរ ជាមួយ​ឈ្មោះ លឹម បី អ្នក​ទាំងពីរ​រស់នៅ ផ្លូវ​០៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ជាមួយគ្នា ដែល​ធ្វើដំណើរ​មកពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ (​កូរ៉េ​) ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 8351 អ្នកបើកបរ​ឈ្មោះ ទ្រី ហឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ភ្នំ​តូច ស្រុក​ឧ​ដុ​ង្ត ដែល​កំពុងធ្វើដំណើរ​ប​ញ្ច្រា​សទិស​គ្នា​ពេញទំហឹង រួចហើយ​ស្រាប់​តែមាន​រថយន្ត ១​គ្រឿង​ទៀត បើក​មកពី​ក្រោយ​ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ (​ធុន​បែន​) ពណ៌​លឿង​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3D ០២៨១ បើកបរ​ដោយ​ឈ្មោះ លី ស៊ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង បានគេច​រថយន្ត​ទាំង​០២​គ្រឿង បណ្តាល​ឲ្យ​ក្រឡាប់ និង​មនុស្ស​ចំនួន ០៤​នាក់ រងរបួស​ធ្ងន់​ស្រាល​។​

​ក្រោយពី​កើតហេតុ អ្នករងរបួស​បា​នប​ញ្ជូ​ន​ទៅ​ព្យាបាល​នៅ​ពេទ្យ​សម្ភព​ថ្នល់ទទឹង ចំពោះ​រថយន្ត​ទាំងបី​គ្រឿង ត្រូវបាន​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕ ល​