រថយន្ត​បើក​គេច​ម៉ូតូ​ជ្រុល​ឡើង​ខឿន​ផ្លូវ​បុក​បាក់​ស្លាក​សញ្ញា​ចរាចរណ៍​អស់​មួយ​ដើម

1041
ចែករម្លែក

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ បុរស​ម្នាក់​បាន​បើករថយន្ត​គេច​ពី​ម៉ូតូ​រួច ជ្រុល​ឡើងលើ​ខឿន​ផ្លូវ​និង​បុក​ស្លាក​សញ្ញា​ចរាចរណ៍​បណ្តា​ល​ឲ្យ​បាក់​រួច​កល់​ជាប់​ទៅមុខ​លែងរួច​។​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១០​យប់ ថ្ងៃទី​៨ ខែមេសា នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេង​តេ​លា តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​ភូមិ​ដ​ណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AM 0798 បើកបរ​ដោយ​បុរស​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​គេច​ពី​ម៉ូតូ​មួយគ្រឿង​ដែល​ធ្វើដំណើរ​នៅខាងមុខ​បណ្តាល​ឲ្យ​ជ្រុល​ទៅ​ឡើង​ខឿន​ទ្រូងផ្លូវ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាច​រណ៍​បណ្តាល​ឲ្យ​កល់​ជាប់​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ទំនាក់ទំនង​ទៅ​ជំនាញ​មក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាមច្បាប់​។​ប៉ូលិស​ពុំបាន​បង្ហាញ​អត្តសញ្ញាណ​អ្នកបើក​ឡាន​ទេ​៕​មន​