រថយន្ត​បើក​គេច​ម៉ូតូ​បុក​បុរស​ឈប់​ទិញ​គ្រឿងសំណង់​រងរបួស​ធ្ងន់​ម្នាក់

361
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ​ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​ខ​ណះ​ឈប់​ម៉ូតូ​ចូលទៅ​ទិញ​ទុយ​យោ ទឹក​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​រេ​ចង្កូត​មក​បុក​រះ​ទាំង​កម្រោល បង្ករ​ភ្ញាក់​ផ្អើ​កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ មករា ២០១៩​នៅ ចំ​ណុ​ច ផ្លូវ​បេតុង​(១០៥​កា​)​ភូមិ​វិមាន​ទ្រុង​ សង្កាត់​ក្រាំងធ្នង់ ​ខណ្ឌ​សែន​សុខ​។​

​អ្នកបើករថយន្ត​បង្ករ​ឈ្មោះ នី ផានី​និ​ត​អាយុ ២២​ឆ្នាំ​មុខរបរ​បើកបរ​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ម័​រ សង្កាត់ ដង្កោ ខណ្ឌដង្កោ​។ អ្នករងរបួស​ធ្ងន់​ឈ្មោះ សុខ ម៉ក់ អាយុ​៤០​ឆ្នាំ មុខរបរ ជាង​ទឹក​ភ្លើង​ស្នាក់នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​SUZUKI VIVA ពណ៌​ខ្មៅ ស្លាក​​លេខ​ភ្នំពេញ​1K-8656 មក​ឈប់​កន្លែង​លក់ដូរ​រក​ទិញ​ទុយ​យោ​ទឹក។ ​ខ​ណៈទិញ​ហើយ​បាន​ឈរ​ក្បែរ​ម៉ូតូ​ចង​ទុយ​យោ ​ពេល​កំពុង​ចង​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​HYUNDAI​ពណ៌​ខៀវ លា​យស ប្រភេទ​ក្លុប​ជិត​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-5907 បើក​មកពី​ជើង​ទៅ​ត្បូង​រេ​ចង្កូត​បុក​ពីក្រោយ​ទាំង​កម្រោល ​ប​ណ្តោ​ល​ឲ្យ​បុរស​ខាងលើ​រងរបួស​ធ្ងន់​និង​ខូចខាត​ឥ​វ៉ាន់​អ្នកលក់ដូរ​មួយចំនួន​។​

ប្រភពពី​អ្នកបើករថយន្ត​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គាត់​បាន​បើករថយន្ត​ខាងលើ​ដឹក​ខោ​ចេញ​រោងចក្រ​នៅ​ម្តុំ​ទួល​សង្កែ​ ទៅ​ទម្លាក់​នៅ​រោងចក្រ​នៅ​ម្តុំ​វត្ត​តាំង​កសាង​ខាងជើង ដោយ​បើក​តាមផ្លូវ​ខាងលើ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ​ខ​ណៈ​មកដល់​គោលដៅ​ខាងលើ​បានគេច​ម៉ូតូ​មួយគ្រឿង​ក៏​រេ​មក​ខាងស្តាំ​ដៃ​បុក​រះ​តូប​លក់ដូរ​ និង​បុក​បុរស​ម្នាក់​ដែល​ឈរ​នៅ​ចំណុច​ខាងលើ​របួសធ្ងន់​តែម្តង ​និង​ខូចខាត​ឥ​វ៉ាន់​អ្នកលក់ដូរ​មួយចំនួន​។​

ក្រោយ​ហេតុការណ៍​កើតហេតុ​អ្នករងរបួស ​ត្រូវ​រថ​យន្ត​សង្គ្រោះ​ដឹក​ទៅកាន់​ក្លីនិក​ឯកជន​ក្បែ​ក​ន្លែ​កើតហេតុ​។ ចំណែក​រថយន្ត​បង្ករ​និង​ម៉ូតូ​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​ទុក​នូវ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​B/