រថយន្ត​បើក​ដំបូល E-type Jaguar ផលិត​ឆ្នាំ​១៩៦១ ដ៏​ស្អាត​ដាច់​គេ​នៅ​ជំនាន់​នោះ ដាក់លក់​ដេញថ្លៃ​ក្នុងតម្លៃ ៤៨០.០០០ ដុល្លារ​

1893
ចែករម្លែក

​ក្រុម​អ្នកប្រមូល​ទិញ​រថយន្ត​ត្រូវបាន​រំពឹងថា​នឹង​វីវក់​ឈ្លក់​វង្វេង​នៅឯ​ការដេញថ្លៃ​មួយ ដែល​នឹងមាន “​រថយន្ត​ដ៏​ស្រស់ស្អាត​បំផុត​មិន​ធ្លាប់​ផលិត​ពីមុនមក​” នៅ​ខែ​ក្រោយនេះ​។​

​រថយន្ត E-type Jaguar ដ៏​កម្រ​នេះ​គឺជា​រថយន្ត​មួយ​ក្នុងចំណោម ៩២ គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​រថយន្ត​ប្រណីត Jaguar ហើយ​វា​ត្រូវបាន​គេ​រំពឹងថា​នឹងដាក់​ដេញថ្លៃ​ក្នុងតម្លៃ​ដ៏​ញាក់សាច់ ៤៨០.០០០ ដុល្លារ​។​

​រថយន្ត​បើក​ដំបូល​ដ៏​អស្ចារ្យ ដែល​ត្រូវបាន​លើកសរសើរ​ដោយ​អ្នកបើកបរ​រថយន្ត​ប្រណាំង លោក​អិន​ណូ ហ្វើ​រ៉ា​រី ត្រូវបាន​ផលិតឡើង​នៅពេលដែល​ក្រុមហ៊ុន Jaguar បាន​បញ្ចេញ​ម៉ូ​ដែល​បែប​បុរាណ​នៅក្នុង​ឆ្នាំ ១៩៦១​។​

​រថយន្ត​ពណ៌​ខៀវ​ដ៏​ស្រស់ស្អាត​នេះ​នឹង​លក់​ដេញថ្លៃ​នៅ​ក្រុមហ៊ុន H & H Classics ដែល​បាន​ពិពណ៌នា​វា​ថា​ជា “​រថយន្ត​ប្រភេទ E-Type ស្រស់ស្អាត​ដាច់​គេ​”​។​

​ក្នុងចំណោម​រថយន្ត​ដើម​ចំនួន ៩២ គ្រឿង មាន ១៨ គ្រឿង​ត្រូវបាន​ផ្តល់ជូន​ដល់​អតិថិជន​លំដាប់ VIP រួមទាំង​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន Jaguar និង អ្នក​ដែល​អាច​បើករថយន្ត​ប្រណាំង​បាន​។​

​រថយន្ត ៥៦ គ្រឿង​ផ្សេងទៀត​ត្រូវបាន​លក់​ឱ្យទៅ​ឈ្មួញ​ជំនាញ​ជាច្រើន​នាក់​។ គេ​ដឹង​មិន​ច្បាស់​ទេ​ថា​តើ​រថយន្ត​ប្រភេទ​នេះ​នៅសល់​ប៉ុន្មាន​គ្រឿង​នៅពេល​បច្ចុប្បន្ន​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​បើក​ដំបូល E-type Jaguar ផលិត​ឆ្នាំ​១៩៦១ នឹង​លក់​ដេញថ្លៃ​នៅ​ខែក្រោយ​នេះ