រថយន្ត​បើក​បុក​ម៉ូតូ​ដឹក​សិស្សសាលា​ចេញពី​រៀន​បណ្តាល​រងរបួស​ធ្ងន់​៤​នាក់​នៅ​ស្រុក​អូរជ្រៅ​

856
ចែករម្លែក

​(​បន្ទាយមានជ័យ​)៖​រថយន្ត​ដឹក​ថ្ម​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៥៨​បាន​បើក​បុក​ម៉ូតូ​ដឹក​ក្មេង​សិស្សសាលា​ចេញពី​រៀន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៤​នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវបែក​ច្រក​អូរ​បី​ជាន់​ស្ថិត​ភូមិ​អូ​បី​ជាន់​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ ។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នា​ក់បាន​ជិះ​ម៉ូតូ​ដឹក​ក្មេងស្រី​៣​នាក់​ចេញពី​សាលារៀន​។​លុះ​ធ្វើដំណើរ​ដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​គេ​ឃើញ​រថយន្ត​ដឹក​ថ្ម​ធុន​ធំ​មួយគ្រឿង​បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​។ ពេលនោះ​ក៏​ជ្រុល​បុក​ម៉ូតូ​ក្មេងរងគ្រោះ​ពេញទំហឹង​បណ្តាលឱ្យ​អ្នកជិះ​លើ​ម៉ូតូ​៤​នាក់ ទទួលរង​របួសធ្ងន់ ។ ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់ ក៏ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ដេញតាម​ច្បាប់​រថយន្ត​បង្ក​នោះ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​៤​នាក់​ក៏ត្រូវ​បាន​អ្នកភូមិ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ តែ​ប្រជាពលរដ្ឋ​និយាយថា​ពួកគេ​ទាំង​៤​នាក់​រងរបួស​មានសង្ឃឹម​តិចតួច​ណាស់​នៅ​រស់រៀនមានជីវិត​។​ក្មេងរងគ្រោះ​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះទេ ៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​បើក​បុក​ម៉ូតូ​ដឹក​សិស្សសាលា​ចេញពី​រៀន​បណ្តាល​រងរបួស​ធ្ងន់​៤​នាក់(រូប៖វ៉េបសាយ)