រថយន្ត​បើក​បុក​រថភ្លើង​ពេញ ទំហឹង ​បណ្តាល​ឲ្យ​រងរបួស​​២​នាក់​ នៅ​ខណ្ឌ​សែន​សុខ​

160
ចែករម្លែក

ដោយៈ​ចាន់តូ​:​ភ្នំពេញ: បុរស​២​នាក់​បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​បើករថយន្ត​លឿន​ទៅបុក​រថភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ខ្ទាត​មក​ក្រោយ​ទៅបុក​ចូល​ផ្ទះ​លក់​រថយន្ត​ រង​ការ​ខូចខាត​ទ្វារ​មួយ​ផ្ទាំង និង​រថយន្ត​២​គ្រឿង កាលពី​វេលាម៉ោង​២​និង​១០​នាទី​យប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្លូវ​រថភ្លើង កែង​និង​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​២​នាក់ តៃកុង​និង​ព្រូ​ដែល​រងរបួស​ធ្ងន់ ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ នៅឡើយ​។​

​យោងតាម​សម្តី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​ណ៏​បាន​ប្រាប់​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​គាត់ឃើញ​រថភ្លើង​បើក​ក្នុង​ទិ​សដៅ​ពី​កើ​តទៅ​លិច ​ខ​ណៈ​មកដល់​ចំណុច​កើត​ហ​តុ​ខាងលើ​រថភ្លើង​បាន​ស៊ីប្លេជា​ច្រើនដង ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ ២​តោន​កន្លះ ពណ៌​ខៀវ ពាក់​ផ្លាក​លេខ ក​2937​ភព​1 មាន​គ្នា​២​នាក់​តៃកុង​និង​ព្រូ​បាន​បើក​យ៉ាង​លឿន​ទៅបុក​រថភ្លើង​ពេញទំហឹង ក្រពឹតកា​ប៊ី​ន​រងរបួស​ធ្ងន់​ទាំង​២​នាក់ ភ្លាមៗ​ក៏មាន​រថយន្ត​សង្គ្រោះ​មក​ដឹក​យកទៅ​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះ​ផងដែរ​។​

​រថយន្ត​បាន​ខ្ទាត​ថយក្រោយ​ទៅបុក​ចូល​ផ្ទះ​លក់​រថយន្ត​បណ្តាល​ឲ្យ​បាក់​ទ្វារ​អស់​មួយ​ផ្ទាំង​ទៅ​ត្រូវ​រថយន្ត​២​គ្រឿង មួយគ្រឿង​ម៉ាក​ស្តា​រ៉ិ​ច ស៊េរី​CVX ពណ៌​ទឹកប្រាក់ ពាក​ផ្លាក​លេខ​ព្រះសីហនុ​2B.7567 ក្រពឹខាងក្រោយ​និង​បែក​កញ្ចក់​ខាងក្រោយ​អស់​មួយ​ផ្ទាំង និង​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​លុ​ច្ស​ស៊ី​ស​LX470 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2L.0043 បែក​ស្តុ​ប​មួយ​ចំហៀង​ខាងឆ្វេង​ខាងក្រោយ​។ រថយន្ត​ទាំង​២​គ្រឿង​ទុក​សម្រាប់លក់​។​ចំណែក​រថភ្លើង​រង​ការខូចខាត​កាង​ម៉ា​ស៊ី​ន​ទៅមុខ​មិន​រួច ហើយ​ខាង​រថភ្លើង​បាន​យក​ក្បាលរថភ្លើង​មួយទៀត​មក​ទាក់​ពីក្រោយ​បើក ថយក្រោយ​ចេញពី​កន្លែងកើតហេតុ​ចូល​រ៉ា​បាត់ស្រមោល​។​

ប្រភព​ដដែល​បាន​បន្តទៀតថា​នៅពេល​រថភ្លើង​មកដល់ មិនមាន​អ្នក​ទាញ​បា​រ៉ា​ស់បិទ​ផ្លូវនោះទេ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​ក៏​ឲ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា ដោយមាន​តំណាង​ភាគី​ខាង​រថយន្ត​បង្ក បានចេញ​សំណង​ជួសជុល​រថយន្ត​ទាំង​២​គ្រឿង​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​។​ហើយ​សមត្ថកិច្ច​ចា​រាចរ​ណ៍ក្រុង​បាន​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍ ផ្លូវគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ជាមួយ​រថភ្លើង​នៅពេល​ក្រោយ​៕/Ha