រថយន្ត​បើក​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ ​រួច​បន្ត​ទៅបុក​កង់​បី ​រង​ការខូចខាត

92
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​រួម​ដំណើរ​និង​ស្ត្រី​ម្នាក់ទៀត​បាន​បើករថយន្ត​ម៉ាក​ព្រូស​យ៉ាង​លឿន​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​របាំង​ថ្ម​បាក់​មួយ​កង់​ រួច​​បន្តទៅ​បុក​កង់​បី​ដែល​ជិះ​បញ្ច្រាសគ្នា​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ស្តុ​ប​ផ្សារ​អូ​ឡាំ​ពិ​ក ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មករា​ កាលពី​​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​។​

​ប្រភព​បានឱ្យដឹងថា​ បុរស​ម្នា​ក់បាន​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2BD.5186 ​បើក​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​ពី​កើតមក​លិច ​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​មួយ​កង់​។​

ចំណែករថយន្ត​ក៏បាន​ខ្ទាត​ទៅ​ផ្លូវ​ម្ខាង​ជ្រុល​ទៅបុក​នឹង​កង់​បី​​ពាក់​ផ្លាក​លេខ​ត្បូងឃ្មុំ​1G.2741​បណ្ដាលឱ្យ​ខូចខាត​តិចតួច​និង​ម្ចាស់​កង់​បីរបួសស្រាល​។​ភ្លាមៗ​អ្នកបើករថយន្ត​បង្ក​និង​អ្នករួមដំណើរ​បាន​ចាកចេញពី​កន្លែងកើតហេតុ​បាត់​។​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មកដល់​ ហើយក៏​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​Ha