រថយន្ត​បើក​បុក​រះ​រថយន្ត​២​គ្រឿង​និង​ម៉ូតូ​២​គ្រឿង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

705
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​បង្កឡើង​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​បើករថយន្ត Highlander មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន បើក​វ៉ា​ជែង​ម៉ូតូ មួយគ្រឿង​ទៀត ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ចំនួន ២​គ្រឿង​។

​រថយន្ត​នេះ​ក៏​បន្ត​ទៅបុក​ជាមួយ​ម៉ូតូ ២​គ្រឿង​ទៀត បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់​។ កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ង្វៀង យ៉ាង​ម៉េ​វ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅ​ភូមិ​ថ្មី ស្រុក​ពញាឮ ខេត្តកណ្តាល​។​ឈ្មោះ សុខ​ខន សុខ​ទី ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ស្នាក់​នៅផ្ទះ​៨២​ដេ ផ្លូវជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។ ចំណែកឯ​ម្ចាស់​រថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​អត្ត​សញ្ញា​នោះឡើយ​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​បាន​ចម្លង​ក្មេងៗ​ចេញពី​សាលារៀន​។ ខណៈនោះ ស្រាប់តែ​ឃើញ​មាន​រថយន្ត មួយគ្រឿង ម៉ាក Highlander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-3708 បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​

បាន​បើក​វ៉ា​ម៉ូតូ មួយគ្រឿង​មិន​ចាំ​ម៉ាក ដោយ​ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយក៏​ជ្រុល​ចង្កូត​មក​បុក​រះ​រថយន្ត ២​គ្រឿង​។​បន្ត​មក​បុក​រះ​ម៉ូតូ ២​គ្រឿង​ទៀត​ដែល​ម្ចាស់​ជិះ​យកមក​ដាក់​ធ្វើ​រួច​បាន​បុក​ម្ចាស់​ម៉ូតូ​ម្នាក់​ស្លាប់បាត់​បង់ជីវិត​នៅ​ពេទ្យ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រីឯ​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​រក​ទៅ​រក្សាទុក នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​និ​តី​វិធី​ច្បាប់​៕S/​

​រថយន្ត​បើក​បុក​រះ​រថយន្ត​២​គ្រឿង​និង​ម៉ូតូ​២​គ្រឿង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

រូបជនបាត់បង់ជីវិតកាលនៅរស់