រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នា​ក់នៅ​ខណ្ឌ​កំបូល​

250
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ចំណែក​យុវជន​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​រវាង​ម៉ូតូ​MSX​បើក​ឆ្លងផ្លូវ​ត្រូវបាន​រថយន្ត​កូរ៉េ​ដឹក​តុ​កៅអី​បើក​បុក​ហើយ​ចុះ​ពី​រថយន្ត​រត់​បាត់​។​ករណីនេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ភូមិ​កន្ទោក​ជើង​សង្កាត់​កន្ទោក​ខណ្ឌ​កំបូល​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា ជនរងគ្រោះ ២​នាក់ ជិះ​ម៉ូតូ ម៉ាក​MSX ពាក់​ស្លាក​លេខ ភ្នំពេញ 1FM-9265 បើកបរ​ដោយ ឈ្មោះ ស៊ុ ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ភ្ញាក់​ងារ ដឹក​ផលិតផល អន​ឡាញ ។​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល​ខេត្តកណ្តាល​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​

​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ពៅ បញ្ញា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា រងរបួស​ធ្ងន់ ។​មុនពេល​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូឌុប​គ្នា ក្នុង​គោលបំណង​ដឹក​ផលិតផល​ឱ្យ​អតិថិជន​ស្ពី​ក​ឃ័​រ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤​ត្រូវបាន​រថយន្ត​កូរ៉េ​ដឹក​តុ​កៅអី​បុក​ហើយ​រថយន្ត​បើក​រត់គេច​ពី​កន្លែងកើតហេតុ​ក៏​ចុះរ​ត់ទៅ​បាត់ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ក្រោយ​បើក​រត់គេច ដល់​ក្បែរ​សាលា​អាវុធហត្ថ​កំបូល អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ហើយ​រថយន្ត​បង្ក​កូរ៉េ ម៉ាក ហុ​ី​យ៉ាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-1806 ៕S/​