រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់

185
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេ​ញេ​:​បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​គាត់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ចំ​ពីមុខ​អូស​ជាច្រើន​ម៉ែត្រ​រថយន្ត​បង្ក​បើក​គេច​បាត់​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​គល់​សង្កា​ត់ក​ន្ទោ​ក​ខណ្ឌ​កំបូល​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩ ។​

​សព​រងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ​២០១១​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AT.5468​។​បុរសរងគ្រោះ​សំ​ប្បុរ​ខ្មៅ​ស្រអែម​កម្ពស់​ប្រហែល​១​ម៉ែត្រ​៦០​ពាក់អាវ​យ៉ឺ​ត​ពណ៌​ខ្មៅ​ដៃខ្លី​ស្លៀកខោ​សាច់​ក្រណាត់​ពណ៌​ប្រផេះ​និង​នៅលើ​ដងខ្លួន​មាន​ចាក់​សាក់​ជាច្រើន​កន្លែង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សព​ឱ្យ​រថយន្ត​ដឹក​សព​យកទៅ​ដំកល់​ទុក្ខ​នៅ​វត្ត​ទឹកថ្លា​ដើម្បី​ស្វែងរក​សាច់ញាតិ​។​ចំណែក​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​បាន​វាស់វែង​រួច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​កំបូល​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​៕S/​