រថយន្ត​បែន​ដឹក​ខ្សាច់​បើក​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

238
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
មនុស្ស​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​រថយន្ត​ដឹក​ខ្សាច់​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​ម៉ូតូ​ពីក្រោយ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ទៀត រង​ការខូចខាត​ផ្នែក​ខាងក្រោយ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

​ជនរងគ្រោះ​ទី​១ មានឈ្មោះ​ពៅ ស្រី​ពេជ្រ អាយុ​១៩​ឆ្នាំ​ស្នាក់ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជនរងគ្រោះ​ទី​២. ឈ្មោះ ស្រេង បញ្ញា ស្នាក់នៅ​ជាមួយគ្នា ចំណែក​ម្នាក់ទៀត​មិនបាន​ស្គាល់​អត្តសញ្ញាណ​ទេ​។ រីឯ​តៃកុង​រថយន្ត​បង្ករ​បើកទ្វា​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​

​បើតាម​ប្រភពព័ត៌មាន​ពីរ​កន្លែងកើតហេតុ​បានអោយដឹងថា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ឌុប​គ្នា​៣​នាក់ ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​លិចទៅ​កើត ស្រាប់​តែមាន​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង បើក​ស្រប​ទិស​គ្នា​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ខ្ទាត​ចេញពី​ម៉ូតូ​ដួល​បោក និង​ថ្នល់​រងរបួស​ធ្ងន់​ពីរ​នាក់ និង​ស្រាល​ម្នាក់​ចំណែក​ម៉ូតូ​នៅក្រោម​រថយន្ត​។​

​ប្រភព​បាន​បន្តទៀតថា ពេល​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​អូស​ម៉ូតូ​ចំងាយ​៥​ម៉ែត្រ និង​ជ្រុល​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌឺ​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​។ អ្នកបើករថយន្ត​បង្ក​បើកទ្វា​ចុះ​រត់គេច​ខ្លួ​បាត់ស្រមោល​បន្សល់ទុករ​ថ​យន្ត​បង្ករ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​២​និង​ម៉ូតូ​
​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ច្បារអំពៅ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​