រថយន្ត​បែន​ដឹក​ដី​បើក​បុក​រុញ​រថយន្ត​បន្តបន្ទាប់​ខូច​ខ្ទេច​អស់​៨​គ្រឿង

329
ចែករម្លែក
  • 37
    Shares

ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​បាន​បើក​បុក​រះ​រថយន្ត​កំពុង​ឈប់​ស្តុ​ប ចំនួន​៧​គ្រឿង​ប៉ើង​ខ្ទេច​ខូចខាត​សរុប​ចំនួន​៨​គ្រឿង​។​ប៉ុន្តែ​មាន​រថយន្ត​២​គ្រឿង​រង​ខូចខាត​បន្តិច​ប​ន្ទូ​ច​បន្តដំណើរ​ទៅ​បាត់​នៅសល់តែ​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៦​គ្រឿង​នៅ​កន្លែងកើតហេតុ​រាយប៉ាយ​ពេញ​ផ្លូវ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ​កែង​ផ្លូវ​ហាណូយ​ត្រង់ចំណុច​ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩​។​

​រថយន្ត​បង្ក បែន​ដឹក​ដី ហ៊ី​ណូ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4828 អ្នកបើកបរ រត់គេច​ទៅ​បាត់ ។​ក្នុង​ឧ​ប្ប្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រថយន្ត​រងគ្រោះ​នៅ​កន្លែង ចំនួន​៥​គ្រឿង មាន​រថយន្ត​ម៉ាក​ព្រុស ពាក់​ស្លាក​លេខ ភ្នំពេញ​2AM-9631 , ពណ៌​ទឹកប្រាក់ រថយន្ត MONING ពណ៌​ទឹកប្រាក់ រថយន្ត​NISSAN NAVARA ពណ៌​ស ពាក់​ស្លេខ ភ្នំពេញ​2AL-5301​។

រថយន្ត​បែន​ដឹក​ដី ម៉ាក​HINO ពណ៌​ប្រផេះ ពាក់​ស្លក​លេខ ភ្នំពេញ 3A-6629 រថយន្ត​ម៉ាក HYYUNDAI ទ្រុង​ដឹកទំនិញ ។ ចំណែក​រថយន្ត​២​គ្រឿង​ផ្សេងទៀត ម៉ាក​ព្រុស ពណ៌​ទឹកសមុទ្រ និង​រថយន្ត​បែន គ្រាន់តែ​រង​ខូចខាត​តិចតួច មិន​ចង់​វែងឆ្ងាយ បន្តដំណើរ​ទៅ​បាត់ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅពិនិត្យ​វាស់វែង​រួច​ប្រមូលយក​រថយន្ត​ទាំង​៦​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុងភ្នំពេញ រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/​