រថយន្ត​បែន​ដឹក​ដី​បើក​មិន​ប្រណី​បុក​ឡើង​សួនច្បារ​ទ្រូងផ្លូវ និង​ស្លាក​សញ្ញា​វិថី​ឈ្នះ ឈ្នះ

115
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ខ្សាច់​បើ​កបរ​គ្មាន​ប្រណី​គេច​ និង​រថយន្ត​មួយទៀត​ជ្រុល​ទៅបុក​ស្លាក​មហាវិថី​ឈ្នះ ​ឈ្នះ បណ្តាលឲ្យ​រង​ការខូចខាត​រថយន្ត​ឡើងលើ​សួន​ទ្រូ​វ​ផ្លូវ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​ថ្ងៃទី​១១ ខែមករា ២០១៩ ស្ថិតនៅតាម​បណ្ត​យម​ហា​វី​ថី ឈ្នះ ឈ្នះ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

តាម​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ​នៅមុន​ពេល​កើ​ត​ហេតុ ​គេ​ឃើ​ញ​មាន​រថយន្ត​បែន​ដឹក​ខ្សាច់​មួយគ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A -3905 ធ្វើ​ដំណើ​រ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន​។ លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះនឹង​រថយន្ត​មួយគ្រឿង​ទៀត​ ទើប​ជ្រុល​បុ​ស្លាក​មហាវិថី ឈ្នះ ឈ្នះ បណ្តាលឲ្យ​រង​ការខូចខាត ស្លាក​សញ្ញា មហាវិថី​ឈ្នះ ឈ្នះ។ ចំណែក​រថយន្ត​ជ្រុល​ឡើង​សួន​ទ្រូងផ្លូវ​កល់​ជាប់​ទៅមុខ​លែងរួច សំណាង​គ្មាន​អ្នករងរបួស។ ចំណែក​អ្នកបើកបរ​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ។​

​ក្រោយ​កើ​ត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​វាស់វែង​ យក​រថយន្ត​បែន​ដឹក​ដី​បង្កទៅ​រក្សាទុក​នៅ​ការិយាល័យចរាចរណ៍​ជើង​គោករាជធានី​ភ្នំពេញ​ ដើ​ម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕B/​