រថយន្ត​បែន​ដឹក​ដី​ផ្តាច់ជីវិត​យុវជន​ម្នាក់ និង​ប្រុស​ស្រី​២​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​

640
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ក្មេងប្រុស​អាយុ​១៧​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ក្មេង​២​នាក់​ទៀត​រងរបួស​ស្រាល ខណៈពេល​ពួកគេ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ទៅបុករ​ថយ​បន្ត​បែន​ដឹក​ដី​កំពុងបើក​ឆ្លងកាត់​ផ្លូវ​យ៉ាង​ពេញទំហឹង​។ ហេតុការណ៍​គ្រោះ​យ៉ាង​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​៥ ត្រង់ចំណុច​មុខ​(​ធនាគា​អេស៊ីលីដា ឫស្សីកែវ​) ក្រុម​៧​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ហម រតនៈ ហៅ ហ្គោល អាយុ​១៧​ឆ្នាំ​មានមុខ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ជិ​ម៉ូតូ​ម៉ាក​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FC 2971​។ ចំណែក​ក្មេង​២​នាក់​រងរបួស​ស្រាល ដែល​រួម​ដំណើរ​ជិះ​ពីក្រោយ​នោះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ្ណ​នោះឡើយ​។ រីឯ​រថយន្ត​ម៉ាក់​នីសា​ន់​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ PP 1527 របស់​ក្រុមហ៊ុន​(​អិ​ល អិន អេស ខេ ខន​ស្ត្រា​ក់សិន​)​អ្នកបើកបរ​ក្រោយ​កើតហេតុ​រត់គេចខ្លួន​បាត់​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​មួយគ្រឿង​ម​ធ្វើដំណើរ​តាមផ្លូវ​បេតុង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈពេល​ឆ្លង​មកដល់​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​គេ​ឃើញ​រងគ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​គ្រឿង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​មកដល់​ច​ណុ​ច​កើតហេតុ បាន​ជ្រុល​ចង្កូត​ទៅបុក​ចំពាក់​កណ្តាល​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ក្មេងប្រុស​ដែលជា​ឌុប​បោក​ក្បាល​ទៅនឹង​ទ្រុង​រថយន្ត​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ក្មេងស្រី​២​នាក់​ទៀត​ដែល​រួម​ដំណើរ​ពីក្រោយ​រងរបួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែង​ហេតុ​បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​វាស់វែង​យក​រថយន្ដ​និង​ម៉ូតូ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ ចំណែកឯ​សព​ត្រូវបាន​សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​