រថយន្ត​បែន​ដឹក​ថ្ម​ធ្ងន់​ដាច់​កង់​ក្រោយ ក្រឡាប់ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​

961
ចែករម្លែក
រថយន្តបែនជួបហេតុការណ៍(រូបថតចាន់តូ)

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​បែន​កង់​៦​មួយគ្រឿង​ដែល​ដឹក​ផ្ទុក​ថ្ម​ច្រើន​ដាច់​ប៉ុង​ក្រោយ​ដោយ​ទាំង​កង់​បណ្តាល​​ឲ្យ​ក្រឡាប់ចាក់​ថ្ម​ចោល​ពេញ​ផ្លូវ​។​សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកណា​រងរបួស​ទេ​។​ករណីនេះ​កើតឡើង កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃទី​២១ ខែមេសា​នៅតាម​ផ្លូវ​ទំនប់​កប់​ស្រូវ​មុខ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​ជួប​ហេតុការណ៍ ម៉ាក នីសា​ន់ ពណ៌​ស្លែ លា​យស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-2510 ដឹក​ថ្ម​ពេញ​រថយន្ត ។ មុន​កើតហេតុ រថយន្ត​ដឹក​ថ្ម បើក​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​ខាងលើ ក៏​កើត​រឿងនេះ​ឡើង​។​
​ក្រោយ​កើតហេតុ​ដោយសារ​រថយន្ត​បង្ក​មិន​បង្ក​ដល់​អ្នកដទៃ​សមត្ថកិច្ច​ឲ្យ​ម្ចាស់​ហៅរក​រថយន្ត​ស្ទួ​ចមក​លើក​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕​មន