រថយន្ត​បែន​បើក​បុក​រះ​រថយន្ត និង​ម៉ូតូ​ជា​បន្តបន្ទាប់ របួសធ្ងន់​ស្រាល​៤​នាក់​

844
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​បែន​ដឹក​ខ្សាច់​មួយគ្រឿង ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​បុក​រះ​រថយន្ត ម៉ូតូ រ៉ឺម៉ក​ជា​បន្តបន្ទាប់ និង​បន្ត​ទៅបុក​បង្គោល​ភ្លើង ហើយ​ក្រឡាប់​ផ្ងារជើង​ខ្លួនឯង បង្ក​ឲ្យ​មាន​អ្នករបួសធ្ងន់​ស្រាល​៤​នាក់​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្តុ​ប​ផ្លូវ​៥០​ម៉ែត្រ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខ​ណ្ឌ​ដង្កោ ។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​បែន​ដឹក​ដីខ្សាច់ ម៉ាក​នីសា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ ក 8399 ភព​3 បើកបរ​ដោយ ឈ្មោះ ឯក វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បើកបរ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ដោយសារ​រថយន្ត​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ហ្វ្រាំង​មិនជា​ប់ ជ្រុល​ទៅបុក រះ​រថយន្ត​កូរ៉ូឡា របស់​ក្រុម​ថៃ​ហ្គឺ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2AF-7784 បើកបរ​ដោយ​ឈ្មោះ ហ៊ាង សុខ​ល័​ក្ខ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន Tiger មាន​ទីលំនៅ​ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​ខូចខាត​បែក​កញ្ចក់​ខាងស្តាំ បន្ត​បុក​រះ ម៉ូតូ រ៉ឺម៉ក​ម៉ូតូ​លក់​ទឹកអំពៅ បណ្តាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់​ឈ្មោះ សូត្រ ស៊ី​នឿន អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ទឹកអំពៅ រងរបួស​ធ្ងន់ រួច​រថយន្ត បន្ត​ទៅបុក​ម៉ូតូ​សេ​១២៥ សេរី​២០១៩ ដែល​ម្ចាស់​ទើបតែ​ទិញ​បាន​៥​ថ្ងៃ ជិះ​គ្នា​៣​នាក់ ប្តី​ប្រពន្ធ និង​កូនតូច​ម្នាក់ទៀត បណ្តាល​ឲ្យ​រងរបួស ហើយ​រថយន្ត​បង្ក​នៅតែ​មិនទាន់​អស់​ល្បឿន ក៏បាន​ជ្រុល​ទៅបុក​បង្គោល​របា​តាមផ្លូវ និង​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​បាក់ ហើយ​ក្រឡាប់​ផ្ងារជើង​ខ្លួនឯង ភ្លាមៗ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបើកបរ រថយន្ត​បង្ក​។​

​ក្រោយ​កើតហេតុ ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ រងរបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ។ ចំណែក​ជនរងគ្រោះ​ប្តី​ប្រពន្ធ រួមទាំង​កូនតូច​ម្នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ រថយន្ត​២​គ្រឿង ម៉ូតូ​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​វា​ស់វែង​រួច យកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុង រួមជាមួយ​អ្នកបើកបរ​រថយន្ត​បង្ក​ផង​៕ ល​