រថយន្ត​បោះពួយ​បុក​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រី នគរបាល​ម្នាក់​បាក់ជើង​ម្ខាង

328

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ដែលជា​ជា​មន្ត្រីនគរបាល​បាន​បាក់ជើង​ម្ខាង​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែល​ត្រូវ​រថយន្ត​មួយគ្រឿង​បុក​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង ១១​ថ្ងៃត្រង់ ថ្ងៃ​ព្រ​ហ្ប​តិ៍ ២​កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធ​ស័ក ពស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ចំណុច​ផ្លូវបំបែក​ជា​៥ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពីស​ម្ថ​កិច្ច​មូល​រដ្ឋា​ន​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ ដែលជា​មន្ត្រីនគរបាល​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ណៃ​ហ​ត ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល ១-១៦៣៧ ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៣ ខណៈពេល​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវបំបែក​ជា​៥ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក ហៃ​ឡែ​ន​ឌ័​រ ព៌​ណ​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-៣៦៧៧ បើកបរ​ដោយ​បុរស​ម្នាក់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​ទៅបុក បណ្តាលអោយ​បាក់ជើង​ខាងស្តាំ​រងរបួស​ធ្ងន់ធ្ង​រ​។ ភ្លាមនោះ កម្លាំង​នគរបាល​មូលដ្ឋាន​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ និង​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យរុស្ស៊ី មក​ដឹកយក​ទៅធ្វើ​ការសង្គ្រោះ​។​

​បច្ចុប្បន្ន​រថយន្ត​បង្ក និង ម៉ូតូ​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ់​ចរាចរណ៍​ខណ្ឌ​ធ្វើកា​វាស់វែង​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​ទៅ​៕ ល​