រថយន្ត​ប្រណាំង Ferrari ឆ្នាំ ១៩៦២ អាច​នឹង​លក់​ដេញថ្លៃ​បាន​ជាង ៤៥ លាន​ដុល្លារ​

361

​រថយន្ត​ប្រណាំង Ferrari 250 GTO ផលិត​ឆ្នាំ ១៩៦២ មួយគ្រឿង ត្រូវបាន​គេ​រំពឹងថា​នឹង​លក់បាន​ជាង ៤៥ លាន​ដុល្លារ​ក្នុងការ​ដេញថ្លៃ​នៅ​ខែសីហា​ខាងមុខ ដែល​ធ្វើឱ្យ​វា​ក្លាយជា​រថយន្ត​ថ្លៃ​បំផុត​មិន​ធ្លា​ប់លក់​ពីមុនមក​សម្រាប់​សាធារណជន​។​

​ក្រុមហ៊ុន​ដេញថ្លៃ RM Sotheby’s បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី ២០ មិថុនា​ថា រថយន្ត Ferrari ពណ៌​ក្រហម​នេះ​គឺជា​គំរូ​មួយ​ក្នុងចំណោម​រថយន្ត​គំរូ GTO 250 ចំនួន ៣៦ គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អ៊ីតាលី​ដ៏​ល្បីល្បាញ​នេះ​។​

​រថយន្ត​សម្រាប់​ការដេញថ្លៃ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​នៅ​ថ្ងៃទី ២៤-២៥ ខែសីហា​ខាងមុខនេះ ធ្លាប់​ឈ្នះ​ជើងឯក GT ថ្នាក់ជាតិ​អ៊ីតាលី​ឆ្នាំ ១៩៦២ និង​ការប្រណាំង​ចំនួន ៩ ផ្សេងទៀត​នៅ​ឆ្នាំ​ដដែល​នោះ​ជាមួយនឹង​ម្ចាស់​ដំបូង​របស់​វា​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ប្រណាំង Ferrari 250 GTO ផលិត​ឆ្នាំ ១៩៦២ រំពឹង​លក់បាន​ជាង ៤៥ លាន​ដុល្លារ​នៅ​ខែសីហា​ខាងមុខ