រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ​បើក​បុក​ជាមួយ​ម៉ូតូ​ របួស​បីនាក់

435
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​រថយន្ត​សាំ​យ៉ុង​ប្រភេទ​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​របួស​ក្មេង​ចាស់​ចំនួន​បីនាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​គី​ឡួ​ម៉ែត្រ​លេខ​៦៧-៦៨​ ស្ថិតក្នុង​ភូមិ​ភ្នំ​ដែក​ ឃុំ​រមណី​ស្រុក​រវៀង​ខេត្តព្រះវិហារ​ កាលពី​រសៀល​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត​សាំ​យ៉ុង​ប្រភេទ​ដឹក​អ្នកដំណើរ​ពាក់​ស្លាក​លេខ​កណ្តាល​២A4409​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ព្រោះ​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។​

ប្រភព​ដដែល​បាន​បន្តថា ​ចំណែក​ជនរងគ្រោះ​បីនាក់​ដែល​របួស​១​ឈ្មោះ​សោម​ប៊ុន​ភេទ​ស្រី​អាយុ​១៥​ឆ្នាំ ​របួស​ជើង​ធ្ងន់ធ្ងរ​។​២​ឈ្មោះ​យូ​យ៉ុ​ន​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ​របួស​ជើង​ធ្ងន់ធ្ងរ​។​៣​ឈ្មោះ​សោម​ស្រី​ និ​ច ​ភេទ​ស្រី​អាយុ​៧​ ឆ្នាំ​របួស​ជើង​។​ជនរងគ្រោះ​ទាំងបី​នៅ​ភូមិ​រំចេក ​ឃុំ​រមណី​ស្រុករ​វៀង​ខេត្តព្រះវិហារ​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ា​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ព្រះវិហារ​1C2942​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ត​បង្ក​គ្រោះថ្នាក់​និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រវៀង​ដើម្បី​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕S/Ha