រថយន្ត​ប្រភេទ SUV ថ្លៃ​បំផុត​លើ​ពិភពលោក​ដាក់លក់​ក្នុងតម្លៃ ២,២១ លាន​ដុល្លារ ហើយ​វា​មើលទៅ​ស្រដៀង​ឡាន​មនុស្ស​ប្រចៀវ​

2256
ចែករម្លែក
  • 110
    Shares

​រថយន្ត​ប្រភេទ SUV ថ្លៃ​បំផុត​នៅលើ​ពិភពលោក​កំពុង​ត្រូវបាន​ដាក់លក់ តែ​វា​តម្រូវឱ្យ​អ្នក​ស្រឡាញ់​ចូលចិត្ត​រថយន្ត​ទាំងឡាយ​មាន​កាបូប​លុយ​ធំ​ដែរ​ទើប​អាច​ទិញ​បាន គឺ​តម្លៃ ១,៥៦ លាន​ផោន (២,២១ លាន​ដុល្លារ​អាមេរិក​)​។​

​រថយន្ត​ម៉ាក Karlmann King តែ ១០ គ្រឿង​ប៉ុណ្ណោះ​នឹងត្រូវ​ផលិតឡើង​។ នេះ​បើ​យោងទៅតាម​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​នៅ​ប្រទេស​ចិន​។ ហើយ​នៅពេល​ក្រឡេកមើល​ទៅខាង​ក្រៅ​រថ​យន្ត​ពណ៌​ខ្មៅ​នេះ វា​ហាក់ដូចជា​ចេញ​មកពី​សៀវភៅ​គំនូរជីវចល DC (​រឿង​មនុស្ស​ប្រចៀវ​) យ៉ាង​អ៊ីចឹង​។​

​ហើយ​ខណៈដែល​ផ្នែក​ខាងក្រៅ​របស់​រថយន្ត​នេះ​មើលទៅ​ដូចជា​រថយន្ត​មនុស្ស​ប្រចៀវ នៅ​ខាងក្នុង​វិញ​គឺ​ផ្តល់ជូន​នូវ​រូបរាង​រលើបរលោង​ជាមួយនឹង​កៅអី​ប្រណីត ក្បាល​ចាក់​ហ្គេម និង​ទូទឹកកក​ដាក់​ស្រា​សាំ​ប៉ា​ញ​។​

​លក្ខណៈពិសេស​ផ្នែក​ខាងក្នុង​ភាគច្រើន​ត្រូវបាន​គ្រប់គ្រង​បញ្ជា​តាមរយៈ​កម្មវិធី​ទូរស័ព្ទ រួមមាន​កៅអី ឧបករណ៍​បន្សុទ្ធ​ខ្យល់ ទូរទស្សន៍​អេក្រង់​សំប៉ែត និង​ពន្លឺភ្លើង​ណេ​អុង​នៅ​ខាងក្នុង​។​

​ក្រៅពី​ទូទឹកកក​ដាក់​ស្រា​សាំ​ប៉ា​ញ រថយន្ត Karlmann King ក៏មាន​ម៉ាស៊ីន​ឆុង​កាហ្វេ និង​ក្បាល​ហ្គេម PlayStation 4 មួយ​ផងដែរ​។​

​ល្បឿន​អតិបរមា​របស់​រថយន្ត​នេះ​គឺ ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​តួ​ខាងក្រៅ​នៃ​រថយន្ត​ត្រូវបាន​ផលិត​ចេញពី​ជាតិ​សរសៃ​កាបូន និង​ដែកថែប​។​

​រថយន្ត​នេះ​មាន​ទម្ងន់ ៤,៥ តោន ប៉ុន្តែ​អ្នកទិញ​នឹងត្រូវ​ផ្តល់ជូន​នូវ​ការដំឡើង​សាក់​ស៊ី​ថ្មី​ដើម្បីឱ្យ​រថយន្ត​នេះ​មាន​សមត្ថភាព​ការពារ​គ្រាប់កាំភ្លើង ដែល​នឹង​ធ្វើឱ្យ​វា​មាន​ទម្ងន់​រហូតដល់​ទៅ ៦ តោន​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ម៉ាក Karlmann King តែ ១០ គ្រឿង​ប៉ុណ្ណោះ​នឹងត្រូវ​ផលិតឡើង