រថយន្ត​ពាក់​ស្លាក់​លេខ​នគរបាល​បើក​បុក​បង្គោល​ភ្លើង ខូចខាតយ៉ាងដំណំ

595
ចែករម្លែក

ដោយ​:ម៉ា​រ៉ា/​ភ្នំពេញ​ ៖ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ នគរបាល 2.1905 បើក​បុក​បង្គោល​ភ្លើង​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ហើយ​អ្នកបង្ករ​រងរបួស​ស្រាល​បាន​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាមៗ ។​

ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១២​នឹង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​២៧  ខែ​វិ​ច្ជិ​កា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​៥១ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យដឹងថា រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រព​ណ៍ស​ពាក់​លេខ នគរបាល 2.1905​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​កើ​តទៅ​លិច។ ​លុះ​មកដល់​ចំណុច​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​៥១ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ខាងក្រោយ​វត្ដ​លង្កា ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង​បណ្ដាល​ឲ​រថយន្ត​ខ្ទេច​ខាងមុខ​ទៅមុខ​លែងរួច។ ចំណែក​ម្ចាស់​រថយន្ត​រងរបួស​ស្រាល​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ចរាចរណ៍​ជើងគោ​កបាន​ចុះមក​វាស់វែង ​រួច​ស្ទួ​ច​រថយន្ត​ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​B/