រថយន្ត​ពាស​ដែក​ប្រភេទ SUV បំពាក់​កញ្ចក់​មើលឃើញ​ពេលយប់ ការពារ​គ្រាប់ និង បញ្ចេញ​ផ្សែង​បាំង​ភ្នែក​ជន​បើកបរ​តាម​ពីក្រោយ ចាប់ផ្តើម​លក់​លើ​ពិភពលោក​

1871
ចែករម្លែក
  • 51
    Shares

​រថយន្ត​ប្រភេទ SUV ដែល​ផលិតឡើង​ដើម្បី​ទប់ទល់​នឹង​គ្រាប់កាំភ្លើង​និង​អាច​បញ្ចេញ​ផ្សែង​អ័ព្ទ​បាំង​ភ្នែក​មនុស្ស​ដែល​ជិះ​តាមដាន​ពីក្រោយ​នោះ ត្រូវបាន​ដាក់លក់​ទូទាំង​ពិភពលោក​។​

​ដោយ​បំពាក់​ជាមួយ​ប្រព័ន្ធ​ការពារ​ដើម្បី​ការពារ​អ្នកជិះ​ក្នុង​ឡាន​ពី​ការ​វាយឆ្មក់ រួមបញ្ចូល​ទាំង​ដង​ទ្វារ​ឡាន​មាន​ចរន្តអគ្គិសនី (​អ្នក​ចាប់ទាញ​ទ្វារ​ខាងក្រៅ​នឹង​ឆក់​ស្លាប់​) រថយន្ដ​ដែល​ផលិត​តាម​ការបញ្ជាទិញ​ទុក​មុន ឈ្មោះ Rezvani Tank Military Edition តម្លៃ ២៩៥.០០០ ដុល្លារ​នេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ជិះ​លើ​ដងផ្លូវ​ដោយ​ស្របច្បាប់​។​

​យានជំនិះ​ដ៏​អស្ចារ្យ ដែល​បំពាក់​ប្រព័ន្ធ​មើលឃើញ​ពេលយប់​ដាក់​នៅលើ​កញ្ចក់​មុខ ត្រូវ​ចំណាយពេល​ប្រហែល ១៤ ទៅ ២៤ សប្តាហ៍​ដើម្បី​ផលិត ហើយ​ត្រូវ​កក់​លុយ​ជាមុន​ចំនួន ២.០០០ ដុល្លារ​។​

​ក្រុម​អ្នក​អភិវឌ្ឍ​រថយន្ត​នេះ​បាន​និយាយថា វា​មាន​ខែល​ការពារ​គ្រាប់​កម្រិត​ទី ៧ ដែលមាន​សមត្ថភាព​ទ​ប់​ទល់នឹង​អាវុធ​ធុន​ធ្ងន់​និង​កាំភ្លើង​វែង​គ្រប់​ប្រភេទ​។​

​ស្ពី​ក​ឃើ​និង​ម៉ៃ​ក្រូ​ហ្វូ​ន​ខាងក្រៅ​អនុញ្ញាតឱ្យ​អ្នកបើកបរ​ធ្វើការ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​កំពុង​គំរាមកំហែង ដោយ​មិនចាំបាច់​បើកទ្វារ​ឬ​បង្អួច​រថយន្ត ដែលមាន​ម៉ាស៊ីន V8 ចំណុះ ៦,៤ លីត្រ កម្លាំង ៥០០ សេះ​នេះ​ទេ​។​

​រថយន្ត​ពាស​ដែក Tank Military Edition ដែលមាន​ប្រព័ន្ធ​ប៉ះ​កង់​បែក​ដោយ​ស្វ័យប្រវត្តិ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Rezvani មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Rezvani Tank Military Edition តម្លៃ ២៩៥.០០០ ដុល្លារ ត្រូវបាន​អនុញ្ញាតឱ្យ​ជិះ​លើ​ដងផ្លូវ​ដោយ​ស្របច្បាប់