រថយន្ត​ពិសេស​សូម្បី​រ៉ា​ដា​របស់​យាន UFO ក៏​ចាប់​មិនបាន លក់​ឡាយ​ឡុយ​តម្លៃ ៥៨៥ ដុល្លារ

345

​ម្ចាស់​នៃ​រថយន្ដ ដែល​គេ​ដាក់ឈ្មោះថា “​រថយន្ត​អាក្រក់​បំផុត​ប្រចាំ​សតវត្សរ៍​” បាន​រុំ​វា​ជាមួយ​ក្រដាស​អាលុយមីញ៉ូម ហើយ​បាន​ចុះបញ្ជី​វា​សម្រាប់​លក់​ក្នុងតម្លៃ ៤៥០ ផោន (​ខ្ទង់ ៥៨៥ ដុល្លារ​) ដោយ​ឡង់សេ​ថា “​រថយន្ត​ការពារ​ប្រឆាំង​មនុស្ស​ក្រៅ​ភព​”​។​

​រថយន្ត Yugo ដ៏​ពិសេស​នេះ ដែល​រុំ​ដោយ​ក្រដាស​អាលុយមីញ៉ូម​និង​បំពាក់​ចាន​ផ្កាយរណប “NASA” នៅលើ​ដំបូល​របស់​វា ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​នៅ​ប្រទេស​បូ​ស្នៀ រហស្សនាម​ថា “Yugo 45 Space Warrior”​។​

​ម្ចាស់​រថយន្ដ​ដែល​អះអាងថា​ថ្នាំលាប​មិនធម្មតា​នេះ​ធ្វើឱ្យ​រ៉ា​ដា​របស់​យាន UFO មិនអាច​ចាប់បាន​នោះ ផ្តល់ជូន​ដល់​អតិថិជន​សក្តានុពល​នូវ​តម្លៃ​ត្រឹមតែ ៩៩៩ BAM (៥៨៥ ដុល្លារ​) ប៉ុណ្ណោះ​។​

​ការផ្សាយពាណិជ្ជកម្ម ដែល​ល្បី​សុសសាយ​ទូទាំងប្រទេស​នេះ បាន​ឡង់សេ​ថា “​រថយន្ត​ដ៏​ពិសេស​រចនា​ឡើង​តែ​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ​សម្រាប់​ទប់ទល់​នឹង​យាន UFO​។ រថយន្ត​នេះ​គឺ​មិនអាច​មើលឃើញ​នៅលើ​ផ្លូវ​ទេ ដូច្នេះ​អ្នក​អាច​ប្រើ​វា​សម្រាប់​គោលបំណង​ជាច្រើន ដោយ​ការ​ក្លែងបន្លំ​គឺជា​គោលបំណង​ទូទៅ​បំផុត​”​។

​រថយន្ត​ផលិត​ឆ្នាំ ១៩៨៤ នេះ មាន​លេខ​លើ​កុង​ទ័​រ ៣៦.០០០ គីឡូម៉ែត្រ ហើយ​ថែមទាំង​មាន​ម៉ាស៊ីនត្រជាក់ បង្អួច​អគ្គិសនី កៅអី​អាច​សា​រ៉េ​សា​រ៉ង់​បាន និង ឧបករណ៍ Sensor សម្រាប់​ចត​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Yugo ផលិត​ឆ្នាំ ១៩៨៤ អាច​ការពារ​មិនឱ្យ​យាន UFO ចាប់បាន​នោះទេ