រថយន្ត​ពីរ​គ្រឿង​ឈប់​ស្តុ​ប ត្រូវ​រថយន្ត​មួយគ្រឿង​បុក​ពីក្រោយ​, សង​៨៥០​ដុល្លារ​បញ្ចប់រឿង​

876
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: រថយន្ត​របស់​សាលា​អន្តរជាតិ​ស្មា​ត​ឆាយ​ដ៏ ហ្វ្រាំង​មិន​ស៊ី​ជ្រុល​ទៅបុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​៣៣០​ពេញទំហឹង និង​រុលទៅមុខ​បុក​គូទ​រថយន្ត​ស៊ី​អវី រង​ការខូចខាត​ទាំងបី​គ្រឿង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ កែង​ផ្លូវ​សាលា​ដែក​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។​

​រថយន្ត​បង្ក​ជា​របស់​សាលា​អន្តរជាតិ​ស្មា​ត​ឆាយ​ដ៏ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ សៀមរាប 3A 0784 បើក​ដោយ​ឈ្មោះ លី ឡុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ រថយន្ត​រងគ្រោះ​ទី​១.​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AO 6797 បើក​ដោយ​ឈ្មោះ ដួង សុវណ្ណ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១​ផ្លូវ​លេខ​៩​ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​។ រថយន្ត​រងគ្រោះ​ទី​២.​ម៉ាក​ស៊ី​អវី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2L 5685 បើក​ដោយ​ឈ្មោះ កាម លាង​វិទ្យា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​នា​ងគ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។

​សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ស៊ី​អវី និង​រថយន្ត​ឡិច​ស៊ី​ស RX៣៣០ ខា​លើ បាន​ឈប់​នៅ​ចំណុច​ស្តុ​ប​បន្តបន្ទាប់​គ្នា ដោយ​ក្បាល​រថយន្ត​ទាំងពីរ​គ្រឿង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បន្តិច​។ ក្រោយមក ក៏មាន​រថយន្ត​របស់​សាល​អន្តរជាតិ​ស្មា​ត​ឆាយ​ដ៏ បើក​តាមផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​បើកបរ​ពីក្រោយ​ក្នុង​ល្បឿន​លឿន​គួរសម​ស្របគ្នា​ជាន់​ហ្វ្រា​ង​មិន​ស៊ី ក៏​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​ឡិច​ស៊ី​ស RX330 ពីក្រោយ​ពេញទំហឹង បណ្តាល​រថយន្ត​ឡិច​ស៊ី​ស RX330 រុលទៅមុខ​បុក​គូទ​រថយន្ត​ស៊ី​អវី ដែល​ឈប់​ស្តុ​ប​នៅខាងមុខ​រង​ការខូចខាត​ទាំងបី​គ្រឿង ក្នុងនោះ រថយន្ត​ឡិច​ស៊ី​ស RX330 ដែល​នៅ​កណ្តាល​ខូចខាត​ខ្លាំងជាងគេ​។

​ក្រោយពេល​កើតហេតុ ភាគី​ម្ចាស់​រថយន្ត​របស់​សាលា​អន្តរជាតិ​ស្មា​ត​ឆាយ​ដ៏ ចេញថ្លៃ​សំណង​ទៅ​ឲ្យ​រថយន្ត​រងគ្រោះ​ម៉ាក​ឡិច​ស៊ី​ស​ចំនួន​៧០០​ដុល្លារ និង​រថយន្ត​រងគ្រោះ​ម៉ាក​ស៊ី​អវី​ចំនួន​១៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង​កន្លែងកើតហេតុ​៕ ល​