រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅ​ស្រុក​សំ​រោងទង​បណ្ដាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​

688
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៦-៥៧ ត្រង់ចំណុច​ភូមិ​វ​ល្លិ៍​ប្រេង ឃុំ​កា​ហែង ស្រុក​សំរោង ទង ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត មួយគ្រឿង​ម៉ាក​គៀរ​(​កូរ៉េ​) ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង ២A.៦៣៤៨ អ្នកបើកបរ​ឈ្មោះ រ័ត្ន សម្បត្តិ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​។​ក្នុងនោះ​មាន​អ្នករួមដំណើរ​ជាមួយ​ចំនួន​៣​នាក់ ទី​១​ឈ្មោះ ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​២​ឈ្មោះ កៅ ម៉េង​ហុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​៣​ឈ្មោះ អៀ​ច សីហា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ផ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ប្រភព​ដដែល​បាន​បន្តថា​រថយន្ត​បាន​បើក​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​មួយគ្រឿង​ម៉ាក​ដេ​វ៉ូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣C.១៥១៧​បើកបរ​ដោយ​ឈ្មោះ ពេជ្រ សុភាព ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ដោយ​បុក ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​ធ្ងន់​ស្រាល​។​

​ក្រោយពី​កើតហេតុ​អ្នករងរបួស​ទាំងអស់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​មន្ទី​ពេទ្យ​ខេត្ត​ចំពោះ រថយន្ត​ទាំង​០២ គ្រឿង​រង​ការខូចខាត​កំរិតធ្ងន់​ហើយ​ត្រូវបាន​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សំ​រោងទង​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ៕S/

​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅ​ស្រុក​សំ​រោងទង​បណ្ដាល​ឲ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​