រថយន្ត​ពី​គ្រឿង​បុក​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់​រងរបួស ​នៅ​ស្រុក​ភ្នំស្រួច

96
ចែករម្លែក

ដោយ:​សុខ​សុ​ភ័​ណ្ឌ​-កំពង់ស្ពឺ ៖ ​គ្រោះថ្នាក់​ចរាចរ​ រវាងរ​ថ​យន្ត​បុក​ជាមួយ​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦០​និង​៦១​ ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀបភ្លឺ ​ថ្ងៃទី​១១​ ខែកញ្ញា ​ឆ្នាំ​២០១៩​។​

សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៍បាន​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក ហុី​យ៉ាន់​ដាយ​ ពណ៌​ខៀវ​ពាក់​ផ្លាក​លេខ​ព្រះសីហនុ​2B6490​ដឹក​ត្រី​ចំ​ហុយ ​បើក​បរ​ពី​លិចទៅ​កើត​។​អ្នកបើកបរ​មានឈ្មោះ វិចិ​​ត្រ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​រស់នៅ​ខេត្តកំពត ​អ្នករួមដំណើ​មានឈ្មោះ មករា ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ មុខរប​រជា​ព្រូ​រថយន្ត​ រស់នៅ​ភូមិ​ត្រពាំង​ព្រៃ​ប្រោះ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ​លុះ​មក​ដល់​ចំណុចកើតហេតុ​ សង្ស័យ​អ្នកបើកបរ​ងងុយដេក​មួយ​ភាំង ​បុក​ពីក្រោយ​ពេញទំហឹង​រថយន្ត​ដឹក​ទូ​កុង​តឺ​ន័​រ​ម៉ាក​FREIGHTLINER ក្បាល​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3C-7669​ បណ្តាល​ឲ្យ​ស្លាប់ឈ្មោះ មករា​ កៀប​ជាប់​កា​ប៊ីន​រថយន្ត​ភ្លាមៗ​ និង​​ឈ្មោះ​វិចិត្រ​រងរបួស​ធ្ងន់​។​

ប្រភព​បាន​បន្តថា ​ក្រោយ​កើតហេតុ​ អ្នកបើករថយន្ត​ដឹក​កុង​តឺ​ន័​រ​ចុះ​រត់​បាត់​ស្រមោល​។​ជនរងរបួសធ្ងន់​ដឹកយក​ទៅ​ង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ ស​ព​ជនរងគ្រោះ​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ វត្ថុតាង​រថយន្ត​ទាំងពី​រគ្រឿង​យកទៅ​រក្សាទុក​នៅ​អធិកា​រដ្ឋា​ន​នគរបាល​ស្រុក​ភ្នំស្រួច ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​B/Ha

#