រថយន្ត​ព្រុស​សង្ស័យ​ស្រវឹង​សល់​ពី​យប់ បើក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ រុញ​ទម្លាក់​ប្រឡាយ​ទឹកស្អុយ​

903
ចែករម្លែក

ដោយ : ចាន់តូ/ ​ភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​កេស​សត្វ​ក្រួច​មួយគ្រឿង ធ្លាក់​ត្រាំ​ប្រឡាយទឹក​ស្អុយ​ទាំង​ព្រឹក អ្នកបើកបរ​រងរបួស​ស្រាល បន្ទាប់ពី​រថយន្ត​ព្រុស​បើក​បុក​ពីក្រោយ រុញ​ទម្លាក់​ទឹក ហើយ​រថយន្ត​ជ្រុល​ទៅបុក​ផ្ទប់​ខឿន​មាត់​លូ​ជាប់​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ច្រកចូល​បុរី​សែ​នន​មោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​បង្ក ម៉ាក តូយ៉ូតា ព្រុស ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-0103 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំ​ណើរជាមួយ​នារី​ជា​សង្សារ​ម្នាក់ទៀត នៅ​មិនទាន់​បាត់​ក្លិន​សុរា​ផង ។ ច​ណែ​ក​ម៉ូតូ​រ៉ឺ​ម៉ក វីវ៉ា ដឹក​សត្វ​ក្រួច ធ្វើ​ហើយ​ចំនួន​៥​កេស បើកបរ​ដោយ​បុរស​ម្នាក់ ។​

​តាម​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញជនរងគ្រោះ បើក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ក្រួច ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​លិចទៅ​កើត ។ លុះដល់​ចំណុចកើតហេតុ ស្រាប់តែរថយន្ត​បង្ក ខាងលើ​ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ បើករថយន្ត​ល្បឿន​លឿន​ពី​លិចទៅ​កើត​ស្រប​ទិស ព្យាយាម​វ៉ា​ជែង​រថយន្ត​ផ្សេង ពី​ខាងស្តាំ ហើយ​ជ្រុល​ទៅបុក​ពីក្រោយ កន្ទុយ​រ៉ឺម៉ក​ម៉ូតូ រុញ​ទម្លាក់​ប្រឡាយ​ទឹកស្អុយ ក្រួច​ចំនួន​៥​កេស ត្រាំ​ទឹកស្អុយ​ដែរ រថយន្ត​បន្ត​ហោះ​ទៅបុក​ផ្ទប់​នឹង​ខឿន​មាត់​លូ កល់​ជាប់​ទៅមុខ​លែងរួច ។​

​ករណី​ខាងលើ បង្ក​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ស្រាល តែ​ក្រួច​ចំនួន​៥​កេស រង​ខូចខាត ប្រឡាក់​ដី និង​ត្រាំ​ទឹកស្អុយ​អស់រលីង ។​

​ក្រោយ​កើតហេតុ ភាគី​ខាង​រថយន្ត​ព្យាយាម សម្របសម្រួល​ជាមួយ​ភាគី​រងគ្រោះ នៅ​កន្លែងកើតហេតុ ចេញសង​ចំនួន​៤០០​ដុល្លា តែ​ជនរងគ្រោះ​មិន​ព្រម ជិះ​ម៉ូតូឌុប​ទៅ​គ្លីនិក​សិន ហើយ​ត្រូវបាន ភាគី​ខាង​រថយន្ត ទាំង​២​នាក់ ទៅតាម​ស​ម្រ​សម្រួល​ដល់​គ្លីនិក នៅ​តឺ​មិនត្រូវ​គ្នា ដោយ​ភាគី​រងគ្រោះ ទាមទារ​ថ្លៃ ព្យាបាល​របួស និង​ខូចខាត​សម្ភារ​សរុប​ចំនួន​១២០០​ដុល្លា តវ៉ា​ជជែក សម្រួល​គ្នា​នៅ​មន្ទីរពេទ្យ ជា​លទ្ធផល ត្រូវរ៉ូវ​គ្នា ចំនួន​៤៥០​ដុល្លារ ជាការ​បញ្ចប់រឿង ដោយ​មិនចាំបាច់​ឲ្យ​ប៉ូលីស​ជំនាញ​អូស​រថយន្ត ទៅ​រក្សាទុក​ឡើយ ៕​B

#