រថយន្ត​ព្រូស​បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​ង​ផ្លូវ​ ក្រឡាប់​ផ្ងារ​ជី​ង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

141
ចែករម្លែក

ដោយ​:​មា​រ៉ា​/ភ្នំពេញ​ ៖ ​រថយន្ត​តូ​យូ​តា​ព្រូស​មួយគ្រឿង​បើកបរ​ល​ក្ខណៈ​គ្រួសារ​មាមនុស្សប្រុស​ស្រីក្មេង​ចាស់​ បានបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូ​ងផ្លូវ​បាក់​អស់​២​កង់​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​ឡើងលើ​និងររបួសធ្ងន់​ស្ត្រី​ម្នាក់​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ​ខែកញ្ញា ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​មុខក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បៈ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​តាម​ប្រភព​ព៌​មាន​ពី​កន្លែង​កើ​ហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ ​គេ​ឃើញ​រថយន្ត​តូ​យូ​តា​ព្រូស​មួយគ្រឿង ​ពណ៌​ទឹកប្រាក់ ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2BA-3550​ បើកបរ​ជាល​ក្ខណៈគ្រួសារ​មានប្រុស​ស្រី​ក្មេ​ងចាស់​៤-៥​នាក់​ ធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ទិសដៅ​ពី​ត្បូង​ទៅ​ជើ​ង។ ខ​ណៈមកដល់​ចំណុចកើតហេតុ​ខាងលើ​ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ​ជ្រុល​ទៅ​បុ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​ បណ្តាលឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ដៃ​ម្ខាង​ធ្ងន់ ត្រូវ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​ភ្លាមៗ​។​ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងា​រជើង​ច្រ​ងាង​និង​ខ្ទេច​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

​ក្រោយ​កើយ​ហេតុ​ មត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មកដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថ​កិ​ច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង ​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/Ha