រថយន្ត​ព្រូស​ពន្លះ​រថយន្ត​បា​ឡែ​ន​រេច​ង្គូ​ត​បុក​ចូល​ផ្ទះ​លក់​គ្រឿងក្រអូប​រង​ការខូចខាត​យ៉ាងដំណំ

435
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់​បើករថយន្ត​ព្រូ​ល​មួយគ្រឿង​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ទៀត​ ត្រង់ចំណុច​ផ្លូវបែក​ជា​បួន​បណ្តាល​ឲ្យ​រថយន្ត​បា​ឡែ​ន​រេ​ចង្កូត​ទៅបុក​ចូល​ផ្ទះ​លក​គ្រឿងក្រអូប​គ្រប់មុខ​ម៉ាស្សា ស្ទី​ម​ខ្លួន​( យីហោ កា​ធា​) បណ្តាល​ឲ្យ​បែក​កញ្ចក់​និង​ជញ្ជាំង​អស់​មួយ​ផ្ទាំង​រថយន្ត​ទៅមុខ​លេង​រួច ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ជាង​១០០​ម៉ែត្រ​ទៅមុខ​លេង​រួច​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ​ខែធ្នូ ឆ្នំ​២០១៨​ស្ថិត​ចំណុច​ផ្ទះ​លក់​គ្រឿងក្រអូប​គ្រប់​ប្រភេទ​ម៉ាស្សា ស្ទី​ម​ខ្លួន​( យីហោ កា​ធា​) តាម​បណ្តោយ​ផ្លូវ​២៥៩​កែង​និង​ផ្លូវ​១៣៨​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។​

​តាម​ប្រភព​ព័​ត៏​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​តូ​យូ​តា​ព្រូស​មួយគ្រឿង​ពណ៌​ស្ក គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៥៩​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ផ្លូវបែក​ជា​បួន​ផង​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​កា​ម​រី​បា​ឡែ​ន​មួយគ្រឿង ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​ព្រះសីហនុ​2A-4086​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៣៨​ទិ​ដ​ថៅ​ពី​លិចទៅ​កើត បុក​បញ្ឆិត​ផ្នែក​ខាងមុខ​ខាងឆ្វេង​បណ្តាល​ឲ្យ​រថយន្ត​បា​ឡែ​ន​រេច​ង្កូ​ច​ទៅបុក​ចូល​ផ្ទះ​លក់​គ្រឿង​ក្រអូម​គ្រប់មុខ​បណ្តាល​ឲ្យ​បែក​កញ្ចក់​និង​ជញ្ជាំង​អស់​មួយ​ផ្ទាំង​។ រថយន្ត បុក​ធ្លាយ​ជញ្ជាំង​ទៅ​ម្ខាង​ទៀត​ខូចខាត យ៉ាងដំណំ​ទៅមុខ​លេង​រួច​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង របួស នោះទេ​។ បន្ទាប់មក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ប្រមាណ​ជាង​១០០​ម៉ែត្រ​ទៅមុខ​លេច​រួច​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ​ខណ្ឌ​បាន​ចុះមក​ដល់ ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/