រថយន្ត​មន្ទីរ​ពិសោធ​ចល័ត​ត្រួតពិនិត្យ​គុណភាព​ទំនិញ​

950
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​បាន​ចុះ​ត្រួតពិនិត្យ​ធ្វើតេស្ត​ទំនិញ​ម្ហូបអាហារ​ចម្រុះ​ជាមួយនឹង​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​របស់​ក្រសួងពាណិជ្ជកម្ម ។​

​លោក​សាន​វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ បាន​និយាយថា :ជាការ​ទទួលខុសត្រូវ មន្ត្រី​ជំនាញ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព អនាម័យ កាលបរិច្ឆេទ សារធាតុ​គីមី​ក្នុង​ទំនិញ​ម្ហូបអាហារ​ដើម្បី​ចូលរួមចំណែក​លើ​សុខទុក្ខ សុវត្ថិភាព សុខភាព​ជូន​ប្រជាជន ។

​ចំណែក​លោក​ហុង​លៀង​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ដែល​បាន​ចុះ​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពិសោធ​ចល័ត​ទំនិញ​នៃ​កាំកុងត្រូល​និយាយថា​:​មន្ត្រី​ជំនាញ​បាន​យក​សំណាក​វិភាគ​ទំនិញ​ម្ហូបអាហារ​ជាច្រើន​មុខ​ប្រភេទ​មក​ពិនិត្យ និង​ពិសោធ​ក្នុង​មន្ទីរ​ពិសោធ​ចល័ត​។

ទំនិញ​ដែល​ត្រូវ​ពិសោធ ជា​ទំនិញ​មាន​ហា​នី​យ​ភ័យ​ខ្ពស់់​ដូចជា សរសៃ​គុយទាវ មី​លឿង ប្រហិត​សាច់គោ មឹក បង្គា បន្លែ​ដើម្បី​រកសារ​ធាតុគីមី​ដែល​ហាមឃាត់ ។​អំពី​លទ្ធផល​នេះ ទំនិញ​ទាំងនោះ ពុំមាន​ផល​អវិជ្ជមាន​ទេ ។​

មន្ត្រី​ជំនាញ​ទទួលស្គាល់ថា នេះ​មកពី​បងប្អូន​ពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​និង​ជា​អ​ថិ​ជន​ដែល​ទិញ​ទំនិញ​បាន​យល់ដឹង​ច្រើន និង​បាន​ប្រុងប្រយ័ត្ន​ពី​ទំនិញ​គុណភាព កាលបរិច្ឆេទ​ប្រើប្រាស់ ម្ហូប​ជាដើម ។​

មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏​បង្ហាញ​ដល់​អាជីវករ​ពី​របៀប​ឆែក​រក​គុណភាព រក​កាលបរិច្ឆេទ​ប្រើប្រាស់ ទំនិញ​អាហារ​មាន​កាលបរិច្ឆេទ​ប្រើប្រាស់​( ដឺ​ឡេ​) មាន​រយ​:​ពេល​ខ្លៅៗ​ផងដែរ ។​ក៏បាន​ដកហូត​ទំនិញ​ម្ហូបអាហារ​មួយចំនួន​តូច​ដែរ​ជា​ផលិតផល​បរទេស​និង​ផលិតផល​ក្នុងស្រុក​មួយចំនួន​តូច​ដែល​ហួស​កាលបរិច្ឆេទ ខូចគុណភាព​៕S/

​រថយន្ត​មន្ទីរ​ពិសោធ​ចល័ត​ត្រួតពិនិត្យ​គុណភាព​ទំនិញ​