រថយន្ត​មិន​ស្គាល់​ម៉ាក​គៀរ​ម៉ូតូ​ខ្ទាត​បុរស​ម្នាក់​ចូល​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាម​

675
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​រថយន្ត ធន់​ធំ​មិន​ស្គាល់​ម៉ាក បើក​គៀរ​ឲ្យ​ដួល​ខ្ទាតចូល​កង់​រថយន្ត​កិន​បែកក្បាល​ចេញ​ខួរ ស្លាប់​មួយ​រំពេច​។​កាលពី​វេលា ម៉ោង​២១​និង​៥០​នាទី ថ្ងៃ​សៅ​រ៏ ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ ៣៧១ ជិត​ផ្សារ ប៉េសេ ក្នុង​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​បុរសរងគ្រោះ​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ជិះ​ម៉ូតូ​ធូ​ដេ ពណ៌​ខៀវ​ក្រ​ម៉ៅ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK 0880​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​ធម្មតា ខ​ណះ មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន រថយន្ត ធន់​ធំ មួយគ្រឿង​មិន​ចាំ​ម៉ាក បានធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា ហើយក៏ គៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​មនុស្ស​ចូល​កង់​កណ្តាល បណ្តាល​ឲ្យ​កិន ជនរងគ្រោះ​ចំក្បាល​បែកធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង​តែម្ដង ចំណែកឯ​រថយន្ត​បង្ក​បាន បើក​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​ភ្លាមៗ​ផង​ដែល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ធ្វើការ​វាស់វែង យក​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ មានជ័យ ចំណែក​សាកសព​សមត្ថ​កិច្ច​ដឹកយក​ទៅ​តំកល់​នៅ​វត្ត​ទឹកថ្លា រងចាំ​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​