រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​កៀរ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​របួសធ្ងន់​

190
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ​ ៖ រថយន្ត​មួយគ្រឿង​បើកលឿន​កៀរ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ​បណ្តាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ កិន​អូស​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើយ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​ត្រង់ចំណុច​ក្បែរ​ច្រកចូល​បុរី​អ័​រ​គី​ដេ តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ប្តី​និង​ប្រពន្ធ​កំពុងមាន​ផ្ទះ​ពោះ​ជិត​គ្រប់​ខែ​សម្រាល បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FP-8279​ ​ធ្វើ​ដំណើ​រ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុងទិសដៅ​ពី​កើតទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ម៉ាក VOLVO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3D-2370​។ ដែល​បើ​កបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង ក្នុង​បំណង​បត់​ឆ្លងទៅ​ផ្លូវ​២០០៤។ ខណៈពេល​នោះ​ម៉ូតូ​ជនរងគ្រោះ​បាន​បើ​ក​គេច​ពី​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ក៏ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​ខាងលើ បាន​បើកមក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ​ បណ្តាល​ឲ្យ​ម៉ូតូ​រងគ្រោះ​ដួល​ខ្ទាតចូល​ទៅខាង​ក្រោម​រថ​យន្ត​កុងតឺន័រកិន​អូស​ជាង​១០​ម៉ែត្រ​រង​ការខូចខាត​យ៉ាងដំណំ សំណាង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មិន​បាត់​បង់ជីវិត​គ្រាន់តែ​របួសធ្ងន់​។

ដោយឡែក​រថយន្ត​បង្ក​មិន​ចាំ​ម៉ាក​ខាង​លើ បាន​បន្ថែម​ល្បឿន​បើ​ក​រត់គេចខ្លួន​បាត់​ស្រមោល​​។ ចំណែក​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ បង្ក​ក៏បាន​បើ​ក​ទ្វារ​ចុះ​ពី​លើរថយន្ត​រត់គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​ស​ម្រោ​ល បន្សល់ទុក​តែ​រថយន្ត​ដែល​កិន​ម៉ូតូ​ជាប់​ខាងក្រោម នៅ​កន្លែងកើតហេតុ​ប៉ុណ្ណោះ​។

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ ត្រូវបាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​សម្ភព​រស្មី ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។ ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះវាស់វែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៀត​នៅពេល​ក្រោយ​៕​B/