រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ហើយ​បើក​រត់គេច​បាត់​

117
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ លោក​ម៉ៅ ហ៊​ត​មេបញ្ជាការ​អាវុធ​​ហត្ថ​ស្រុក​មោង​ឬ​ស្សី​បាន​ឱ្យដឹងថា ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ​ដោយ​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បុក​មួយ​ទំហឹង​ហើយ​បើក​រត់គេច​បាត់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​នេះ​ កើតឡើង​នៅ​យប់​ថ្ងៃទី​៨​ខែសីហា​ ​ឆ្នាំ​២០១៩​ លើផ្លូវ​ជាតិ​លេខ​5 ត្រង់ចំនុច​ក្រុមទី​7 ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង រវាងរ​ថយ​ន្តូ​និង​ម៉ូតូ​បង្កដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​រត់គេច​បាត់​ទិសដៅ​បញ្ច្រាស់​គ្នា​មកដល់​ចំណុច​ខាងលើ​ បានមក​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​C125 ​ពណ៌​ខ្មៅ​សេរី​2019​ ពាក់​ស្លាក​លេខ​បាត់ដំបង​1AH.2276 ​អ្នក​បេី​កបរ​ឈ្មោ ​ទូច រិ​ន ភេទ​ប្រុស ​អាយុ​36​ឆ្នាំ ​របរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​មោង ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​ (​បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។ ​ចំណែក​ម៉ូតូ​ប៉ូលីស​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​មោងឫស្សី​។

សាកសព​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/