រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​ឌ្រី​ម​សង់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២​នាក់

162
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​មាន រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បាន​បុក​ចំ​ពីមុខ រួចហើយព្យាយាម​បន្ថែម​ល្បឿន​បើក​គេច​បាត់ស្រមោល​។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​កើតឡើង​នៅវេលា ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​អង្គារ ទី​១៣ ខែសីហា ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ខាងមុខ​វត្ត​កំបូល ​ក្នុង​សង្កាត់កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយ​ដឹងថា​ ជនរងគ្រោះ​ទាំងពីរ​នាក់​ជិៈ​ម៉ូតូ​ម៉ាក ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HU.7930​អ្នករងរបួស​ស្រាល​ត្រូវបាន​គ្លីនិក​សម្ភព​​សុធា​រិ​ទ្ធ បែក​ចាន​យកទៅ​សង្គ្រោះ រីឯ​អ្នករងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សម្ភព​រស្មី​ដឹក​ទៅ​មន្ទី​ពេទ្យ ព្រះ​កុស​មៈ (​ហៅ​ពេទ្យ​លោកសង្ឃ​)​ដើម្បី​សង្គ្រោះ​ជីវិត​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុ​​ង ទិសដៅ​ពី​លិចទៅ​កើត យ៉ាង​លឿន​បាន​វ៉ារ​ជែង។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​រថយន្ត​មិន​ចាំ​ម៉ាក​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទឹ​សដៅ​ពី​កើ​តទៅ​លិច បញ្ច្រាស់​ទឹ​សដៅ​គ្នា​យ៉ាង​លឿន បុក​ពេញទំហឹង ប​ណ្តោ​ល​ឲ្យ​រងរបួស​ធ្ងន់​មួយ​ស្រាល​មួយ រួចហើយ​រថយន្ត​បើក​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏ ខណ្ឌ​ចុះមក​វាស់វែង យក​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​កំបូល ​រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ម​ក​ផ្ទៀងផ្ទាត់​និង​ប្រគល់ជូន​វិញ​នៅពេល​ក្រោយ​៕​B/