រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ជនជាតិ​ស្លាប់​ម្នាក់​រួច​បើក​គេចខ្លួនបាត់

632
ចែករម្លែក

​​ដោយ : គ្រី សម្បត្តិ​/​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​សុខៗ ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សុ​ី ជាប់​របង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរ​ជាត​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
សព​បុរសរងគ្រោះ​ខាងលើ​ជា​ជន​ជាតិចិន មាន​អាយុ​៣៨​ឆ្នាំ ។​

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅពេល​កើតហេតុ គេ​សង្កេតឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង ដោយ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1K-9708 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សុ​ី ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ហើយក៏​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល​និង​ទ្រូងផ្លូវ​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្ដង ចំណែកឯ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ ។​

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ធ្វើការ​វាស់វែង យក​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ព​ធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​និង​រៀបចំ​ដឹកយក​ទៅ​តំកល់​នៅ​វត្ត​ទឹកថ្លា រងចាំ​ស្វែងរក​សាច់ញាតិ​មក​ចាត់ចែង​ធ្វើបុណ្យ​នៅពេល​ក្រោយ ៕​B