រថយន្ត​មួយគ្រឿងសាក​កម្លាំង ជាមួយ​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​អ្នកបើកបររងរបួស​ធ្ងន់ធ្ងរ

511
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ​នៅវេលា​ម៉ោង ២០:០០​នាទី ថ្ងៃទី​៣​ ខែមករា ​ឆ្នាំ២០១៩​នេះ នៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ដែល​កំពុង​ជួសជុល ស្ថិត​ក្នុងភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប មាន​រថយន្ត​ម៉ាក​ហៃ​ឡិន​ឌឺ (Hight Lander) ពណ៌​ទឹកប្រាក់ ផ្លាកលេខ​សៀមរាប​2B-5606 មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ អាយុ ប្រហែល​៤០​ឆ្នាំ បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង នៅ​កណ្តាល​ទ្រូងផ្លូវ បណ្តាលអោយ​បាក់​បង្គោល​ភ្លើង​អស់​មួយ​ដើម ហើយ​រថយន្ត​ក៏​ក្រឡាប់ ខ្ទា​ត់​អ្នកបើកបរ​ចេញមកក្រៅ​រថយន្ត និង​រងរបួស​ធ្ងន់ធ្ង​រ ។​

នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោកចក សហការ ជាមួយ នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទាក់ទង ទៅ រថយន្ត​សង្គ្រោះ​សឹង​រឹទ្ធិ​រ៉េត នាំយក​ជនរងគ្រោះ​ទៅ ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ហើយ ។​

បន្ទាប់ពី​បានធ្វើការ​វាស់វែង ត្រួតពិនិត្យ​កន្លែងកើតហេតុ​រួច រថយន្ត​ខាងលើ ត្រូវ នគរបាល​​ចរាចរណ៍ នាំយកទៅ​រក្សាទុក នៅឯ ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប​ជា​បណ្តោះអាសន្ន៕B/​