រថយន្ត​មួយគ្រឿង​បើក​ធ្លាក់​ផ្លូវ​ដោយសារ​មេឃ​ចុះ​អាប់​ខ្លាំង​ ​មើលផ្លូវ​មិនឃើញ​

406

(​កំពង់ស្ពឺ​)៖ ករណី​រថយន្ត​បើកបរ​ធ្លាក់​ផ្លូវ តែ​មិន​បង្កឱ្យមាន​អ្នក​រង​បួស នៅ​ចំណុច​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំងគង ស្រុក​សំ​​រោងទង ខេត្តកំពង់ស្ពឺ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៨​និង​៣៩ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៨ ​ខែធ្នូ ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា នៅមុន​ពេល​​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក់​ហ៊ីយ៉ាន់ដាយ ​ពណ៌​កាប់​ស្តាំ​ង សណ្តោង​រឺ​ម៉ក់ ពាក់​ស្លាក​លេខ ព្រះ​សីហ​​នុ 4A 2259​។ អ្នកបើកបរ​មិន​ស្គាល​អត្តសញ្ញាណ បើកបរ​ពី​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ទំនងជា​មើលផ្លូវ​មិន​ឃើញ ក៏​រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​អូរ​ក្រាំង​អំបិល​តែម្តងទៅ​។​

ប្រភព​បាន​បន្តថា ក្រោយពី​រថយន្ត​ធ្លាក់​ផ្លូវ​អ្នកបើក​បរបាន​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​។ ក្រោយ​កើតហេតុ ខាង​ក្រុមហ៊ុន​បានមក​ស្ទូច​យក​រថយន្ត​ធ្លាក់​ពី​ផ្លូវ​យកទៅ​ជួសជុល​នៅ​ទីក្រុង​ភ្នំពេញ​៕L ដោយ​៖ ​សុខ​សុ​ភ័​ណ្ឌ​