រថយន្ត​មួយគ្រឿង បើក​ធ្លាក់​កំពង់ដ​ស្វាយជ្រុំ​, ជនរងគ្រោះជាស្រ្តីកូរ៉េបានស្លាប់

943
ចែករម្លែក

(​ភ្នំពេញ​)៖ មាន​ករណី​រថយន្ត​មួយគ្រឿង បាន​បើក​ធ្លាក់​កំពង់ដ​ស្វាយជ្រំ ហើយ​ត្រូវ​ទឹកទន្លេ​ហូរ​នាំយកទៅ​បាត់ បណ្តាលឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​ម៉ោង​៨៖៣០​នាទី ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

​តាម​ការអះអាង​ពីសា​ក្ស​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ គីម មៀង​ស៊ុ​ក ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជនជាតិ​កូរ៉េ មុខរបរ​ប្រធាន​មណ្ឌល​សាសនា​គ្រឹះ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជិះ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប៊ិច​ចាស់ មិន​ចាំ​ស្លាក​លេខ​៕L ដោយ​៖ លីន​ណា​