រថយន្ត​ម៉ាក​តូយ៉ូតា​រ៉េ​វ៉ូ​បុក​ម៉ូតូ របួសធ្ងន់​ម្នាក់​

562
ចែករម្លែក

​ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: រ​វា​រថយន្ត​ម៉ាក​តូយ៉ូតា​រ៉េ​វ៉ូ​បើក​បុក​ម៉ូតូ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១២ ខែ​ត​លា​ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងលិច​កា​រ៉ា​ស់​សាំង​តូ​តា​ល់​៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ មាន​រថយន្ត​ម៉ាក​រ៉េ​វ៉ូ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២A J៥៥៥៤ អ្នកបើក​មិន​ស្គាល់​អត្តសញ្ញាណ ចុះ​រត់​គេចខ្លួនបាត់ បើក​ឡើង​ពី​ផ្លូវ​ម្ទេស​ក្រហម ហើយ​បាន​បត់​ក៏​ទៅបុក និង​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​C១២៥ ពណ៌​ក្រហម ស៊េរី​២០១៥ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១L ១០៨៦ បើក​ពី​លិចទៅ​កើត​ពេញទំហឹង​។

​អ្នកបើក​ម៉ូតូ ឈ្មោះ កែវ សុភ​ក្រ័ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​គាប​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យរ​ង​របួសធ្ងន់​៕ ល​