រថយន្ត​ម៉ាក​នីសា​ន់​ក្រឡាប់​ធ្លាក់​ផ្លូវ សំណាងល្អ​មិនមាន​មនុស្ស​រងរបួស​

678
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​រថយន្ត​ម៉ាក​នីសា​ន់ ចំណុះ​៥​តោន ពណ៌​បៃតង មួយគ្រឿង​បាន​បោះពួយ​យ៉ាង​លឿន ស្រាប់តែ​ធ្លាក់​ផ្លូវ​ត្រង់ចំណុច​ស្ពានដែក ក្រឡាប់​ដេក​ចូលក្នុង​ព្រៃ​។​ ហេតុការណ៍​រថយន្ត​ក្រឡាប់​ដោយ​ឯកឯង​នេះ បាន​កើតឡើង​នៅត្រង់ចំណុច​ស្ពានដែក បន្ទាយស្រី ស្ថិត​ក្នុងភូមិ បន្ទាយស្រី​ឃុំ ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បន្ទាយស្រី បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង ដោយ​ខ្លូន​ឯង​នេះ​គឺ​រថយន្ត​ម៉ាក​នីសា​ន់ ចំណុះ​៥​តោន ពណ៌​បៃតង ពាក់​ស្លាក​លេខ​កំពង់ចាម ៣A.៣៦៦១ ដែល​បើកបរ​ដោយ​ឈ្មោះ លី ពន្លឺ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​តា​កុះ ឃុំ ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ខាងលើ​បាន​បើកបរ​ពី​ទិស​កើត​ទៅ​ទិស​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ក្រលាប់​ធ្លាក់​ផ្លូវ​តែម្តង​។​

ក្រោយពី​កើតហេតុ​សំណាងល្អ​តៃកុង​រថយន្ត​មិនបាន​រងគ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។ ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​គោលដៅ​កើតហេតុ ហើយ​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី ៕ ល​

#