រថយន្ត​ម៉ាក TOYOTA ពន្លះ​ម៉ូតូ​ស្មាស​របួសធ្ងន់​ម្នាក់ សម្រួល​១៥០​ដុល្លារ​បញ្ចប់រឿង​

975
ចែករម្លែក

(​ភ្នំពេញ​): យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយសារ​ករណី​ចរាចរណ៍​រថយន្ត​ម៉ាក TOYOTA (​ព្រូស​) ពន្លះ​ម៉ូតូ​ស្មាស​ខ្មៅ​០៥ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧ នៅ​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ត្រង់ចំណុច​មុខ​មូ​ខ​ផ្សារ​កសិករ​ជ្រោយ​ង្វា ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី ភ្នំពេញ​។​

​ករណី​ចរាចរណ៍​នេះ បង្កឡើង​រវាង​រថយន្ត​ម៉ាក ម៉ាក​TOYOT (​ព្រូស​) ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI1627 បើកបរ​ដោយ​ស្ត្រី​ម្នាក់​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បើក​បុក​ម៉ូតូ​ស្មាស​ខ្មៅ​សេរី​០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1G8579 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ​រឿន​រ័ត្ន អាយុ​១៨​ឆ្នាំ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ខន​ដូរ នៅ​ភូមិ​៣​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​តាមផ្លូវ​កែវ​ចិន្តា ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈពេល​មកដល់​ចំណុចកើតហេតុ បាន​បទ​ឆ្វេង​ត្រឡប់ក្រោយ​វិញ ក្នុង​ល្បឿន​យ៉ាង​លឿន ស្របពេល​មាន​ម៉ូតូ​មួយគ្រឿង បើកបរ​ស្រប​ទិស​គ្នា​តាម​ក្រោយ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន មកដល់​ចំណុចកើតហេតុ​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ចង្កូត​ទៅបុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​បង្ក​រង​ការខូចខាត​ធ្លាក់​កាង​មុខ រីឯ​អ្នកជិះ​ម៉ូតូ​ផ្លោង​ចំងាយ​៥​ទៅ​៦​ម៉ែត​រងរបួស​ធ្ងន់​។ ភ្លាមៗ​នោះដែរ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែល​ជាង​៣០​ម៉ែត្រ ក៏ត្រូវ​កំ​ម្លាំ​ង​សមត្ថកិច្ច​ស្ទាក់​ចាប់បាន ហើយ​ភាគី​រថយន្ត​ព្រមធ្វើ​ការដោះស្រាយ​គ្នា​ដោយ​ម្ចាស់​រថយន្ត​ព្រម​សង​សំណង​ចំនួន​១៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ឯកជន​៕L ដោយ​៖ ម៉េង​សែ​